• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានទីតាំងសំខាន់ក្នុងដួងចិត្តប្រជាជនស្រឡាញ់សន្តិភាពលើពិភពលោក

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបគណៈប្រតិភូអន្តរជាតិដែលអញ្ជើញមកចូលរួមមហាសន្និបាតលើកទី ២១ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phucនិងគណៈប្រតិភូអន្តរជាតិដែលអញ្ជើញចូលរួមមហាសន្និបាតនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក នៅទីក្រុងហាណូយ។ (រូបថត៖ VNA)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលជំហររបស់ វៀតណាមវៀតណាម ដែលជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ សហប្រតិបត្តិការដោយសមភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនោះ វៀតណាមជានិច្ចកាលសាមគ្គីនិងគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះប្រជាជននៃប្រទេសផ្សេងៗ ក្នុងការតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដើម្បីពិភពលោកប្រកបដោយយុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងសន្តិភាពផងដែរ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

“វៀតណាមនឹងប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិដែលផ្សាភ្ជាប់នឹងលទ្ធិសង្គមនិយម ប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ធ្វើពហុភាគីភាវូបនីយកម្មនិងពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងម្ចាស់ការ; ធានានូវផលប្រយោជន៍ខ្ពស់បំផុតរបស់ប្រទេសជាតិ-ប្រជាជាតិ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ យើងខ្ញុំសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពពិភពលោក អង្គការប្រជាធិបតេយ្យអន្តរជាតិ កម្លាំងដើម្បីសន្តិភាពនិងវឌ្ឍនភាពពិភពលោក នឹងបន្តរួមដំណើរ សាមគ្គីនិងគាំទ្រចំពោះប្រជាជនវៀតណាមនៅលើដំណើរថ្មី។ វៀតណាមនឹងបន្តរួមវិភាគទានយ៉ាងសកម្មចំពោះចលនារបស់ក្រុមប្រឹក្សា ក៏ដូចជា ចលនាប្រជាជនជឿនលឿនជុំវិញពិភពលោក ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមផងដែរ”។

ចំណែកឯគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក និងក្រុមប្រឹក្សាសន្តិភាពនៃប្រទេសនានា សុទ្ធតែបានសម្តែងនូវក្តីស្រឡាញ់ និងការកោតសរសើរចំពោះប្រជាជនវៀតណាម និងលោកប្រធានហូជីមិញ។ តំណាងក្រុមប្រឹក្សាសន្តិភាពនៃបណ្ដាប្រទេសបានបញ្ជាក់ថា ប្រជាជន វៀតណាមពិតជាស្រឡាញ់សន្តិភាព ហើយវៀតណាមមានទីតាំងសំខាន់ក្នុងដួងចិត្តប្រជាជនស្រឡាញ់សន្តិភាពលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។

Top