• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានគោលបំណងចង់សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

លោកបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចពិចារណាយ៉ាងសកម្មនូវសំណើសហប្រតិបត្តិការរបស់ប្រទេសនានាក្នុងនោះមានសហរដ្ឋអាមេរិកក្នុងស្មារតី "គោរពគ្នាទៅវិញទៅមក កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ធានាបាននូវសិទ្ធិមនុស្សទាំងអស់សម្រាប់ប្រជាជនគ្រប់រូប"។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michele Taylor (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michele Taylor។ នៅក្នុងជំនួបនេះ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានអបអរសាទរចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយស្នើឲ្យសហរដ្ឋអាមេរិកគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម និងអាទិភាពរបស់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចពិចារណាយ៉ាងសកម្មនូវសំណើសហប្រតិបត្តិការរបស់ប្រទេសនានាក្នុងនោះមានសហរដ្ឋអាមេរិកក្នុងស្មារតី "គោរពគ្នាទៅវិញទៅមក កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ធានាបាននូវសិទ្ធិមនុស្សទាំងអស់សម្រាប់ប្រជាជនគ្រប់រូប"។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត Michele Taylor បានអះអាងថា វៀតណាមតែងតែជាដៃគូដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ដោយយល់ស្របថា ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោកស្រី បានសម្តែងនូវបំណងចង់រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ក្នុងនោះមានវេទិកាពហុភាគី ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top