• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពិចារណាប្រកាសលែងមានជំងឺរាតត្បាតកូវីដ ១៩

ក្រសួងសុខាភបាល ផ្អែកលើអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម កសាងផែនការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយចីរភាពដំណាក់កាល ២០២៣ - ២០២៥។
វៀតណាមពិចារណាប្រកាសលែងមានជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA)

ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបជូនដំណឹងអំពីអនុសាសន៍របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងស្ថានភាពថ្មី។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួងសុខាភិបាលសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រៀមរៀបចំសំណុំឯកសារតាមច្បាប់បង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឆ្នាំ ២០០៧ ស្ដីពីផ្លាស់ប្ដូរការបែងចែកជំងឺពីជំងឺរាតត្បាតក្នុងក្រុម A ទៅជំងឺរាតត្បាតក្នុងក្រុម B ហើយប្រកាសលែងមានជំងឺរាតត្បាតចំពោះកូវីដ ១៩ ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រីពិចារណា និងសម្រេច។ ក្រសួងសុខាភបាល ផ្អែកលើអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម កសាងផែនការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយចីរភាពដំណាក់កាល ២០២៣ - ២០២៥។

មុននេះ នាថ្ងៃទី ៥ ឧសភា នាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសជាផ្លូវការថា ជំងឺរាតត្បាតកូវីដ ១៩ លែងជាគ្រាអាសន្នសុខាភិបាលសកល។ ក្រោយមក ក្រសួងសុខាភិបាលវៀតណាមបានកសាងផែនការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក្នុងស្ថានភាពថ្មី សំដៅគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top