• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមផ្ទេរដំណែងប្រធានគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ានទៅប្រ៊ុយណេ

ពិធីនេះត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ
 

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហ្សាការ តា ប្រទេសឥណ្ឌូនេស៊ីបានប្រព្រឹត្ត ទៅកិច្ចប្រជុំលើកទី ១៨ នៃគណៈ កម្មាធិការតំណាងអចិន្រ្តៃយ៍ ប្រចាំអាស៊ាន (CPR) ក្នុងឆ្នាំ ២០២០ និងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិ ការតំណាងអចិន្ត្រៃយ៍ប្រចំាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ពីប្រទេសវៀតណាមទៅប្រទេសប៊្រុយ ណេដារូសាឡឹម តាមប្រព័ន្ធវីដេអូ។ ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានបានជឿជាក់ថា ស្ថានបេសកកម្មប្រ៊ុយណេដារូសាឡឹមក្នុងនាមជាប្រធាន CPR ប្រចាំអាស៊ាន ឆ្នាំ ២០២១ នឹងបន្តដឹកនាំ CPR អនុវត្តយ៉ាងល្អរាល់ ភារកិច្ចនិងអាទិភាពរបស់ឆ្នាំអាស៊ាន ២០២១ ជំរុញការផ្សារភ្ជាប់គ្នាក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ បន្តលើកកម្ពស់មជ្ឈភាពរបស់អាស៊ាន លើកកម្ពស់កិត្យានុភាពរបស់អាស៊ាននៅក្នុងតំបន់និងអន្តរជាតិ ព្រមទាំងបន្តគាំទ្រការពង្រឹងសមត្ថភាពស្ថាប័ននៃលេខាធិការដ្ឋានអាស៊ាន។

លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានអះអាងថា ស្ថានបេសកកម្មវៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថានបេសកកម្មប្រ៊ុយណេដារូសាឡឹម ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីអាទិភាពក្រោមប្រធានបទ “យើងយកចិត្តទុកដាក់! យើងត្រៀមខ្លួនជាស្រេច! យើងសម្បូររុងរឿង” នៃឆ្នាំប្រធានអាស៊ាន ២០២១៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top