
លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម
នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាមនោះ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសបានឆ្លើយ នូវសំណួររបស់អ្នកសារព័ត៌មានអំពីបណ្ដាអាទិភាពរបស់វៀតណាម ដើម្បីធានាការអនុវត្តសិទ្ធិមនុស្សឲ្យកាន់តែប្រសើរឡើង នាពេលខាងមុខ។ លោកស្រី Le Thi Thu Hang បានឲ្យដឹងថាវៀតណាមនឹងផ្តល់អាទិភាព លើការអនុវត្តខ្លឹមសារចំនួន ៧ រួមមាន៖ បន្តពង្រឹងប្រព័ន្ធច្បាប់ ដើម្បីធានាអនុវត្តឲ្យបានល្អថែមទៀតនូវសិទ្ធិសេរីភាព ជាសារវន្ត របស់ប្រជាជនឈរលើមូលដ្ឋានស្របនឹងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ និងរាល់ការសន្យាអន្តរជាតិរបស់វៀតណាម ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាមសំដៅលើកកំពស់លក្ខខណ្ឌ និងប្រភពធនធានដើម្បីបម្រើកិច្ចការកាក់បន្ថយភាពក្រីក្រ លើកស្ទួយគុណភាពជីរវភាពរស់នៅ ទាំងខាងសំភារៈ និងស្មារតីជូនប្រជាជនជាដើម។
ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីទស្សនៈរបស់វៀតណាម ចំពោះការដែលដៃគូមួយចំនួនបានបង្ហាញការយកចិតទុកដាក់លើការអនុវត្តសិទ្ធិមនុស្សនៅវៀតណាម នោះ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមបន្តរក្សារាល់យន្តការសន្ទនា ស្ដីពីសិទ្ធិមនុស្សចំពោះប្រទេស/ដៃគូមួយចំនួនសំដៅបង្កើនការយោគយល់គ្នាទៅវិញទៅមក។
នាថ្ងៃដដែល ក្រសួងការបរទេសបានប្រកាសសៀវភៅ “ការពារ និងជំរុញសិទ្ធិមនុស្សនៅវៀតណាម” ដោយមានភាសារវៀតណាម អង់គ្លេស និងបារាំងផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម