លោកស្រី Pham Thu
Hang បានបញ្ជាក់យ៉ាងច្បាស់ថា គណនីមួយចំនួនដែលត្រូវបានចាត់ទុកថា
មានប្រភពមកពីប្រទេសវៀតណាមបានបញ្ចេញ មតិផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនាពេលកន្លងមកនេះ
គឺមិនតំណាងឱ្យទស្សនៈរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមនោះទេ។
វៀតណាមមិនយល់ស្របនឹងរាល់មតិមានលក្ខណៈញុះញុង
បំបែកបំបាក មនោសញ្ជេតនាល្អរវាងប្រជាជនវៀតណាម និងកម្ពុជា
ហើយវាយប្រហារដោយផ្ទាល់លើមេដឹកនាំនៃប្រទេសទាំងពីរ។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី
កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា
អាជ្ញាធរនៃភាគីទាំងពីរមានវិធានការជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីជួយប្រជាជននិង
ជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ដឹងច្បាស់លាស់នូវទំនាក់ទំនងនេះ
នាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែរឹងមាំជាង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ វៀតណាមជឿជាក់ថា
ប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានលើវិស័យជាច្រើន
ក្នុងនោះមានគម្រោង ព្រែកជីកហ្វូណនតេជោផងដែរ
ក៏ដូចជាការស្រាវជ្រាវលើផលប៉ះពាល់ឆ្លងព្រំដែនរបស់គម្រោង
ដោយធានាបាននូវផលប្រយោជន៍ប្រកបដោយសុខដុមរមនារបស់បណ្តាប្រទេសនិងប្រជាជនដែលរស់នៅតាមដងទន្លេ
គ្រប់គ្រងនិងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕