• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់ Google Maps ពីការជូនព័ត៌មានមិនពិតស្ដីពីឆ្នេរសមុទ្រនៅទីក្រុង Tuy Hoa ខេត្ត Phu Yen

Google Maps បានប្រែក្លាយឆ្នេរសមុទ្រ Tuy Hoa ទៅ ជា “South China Sea beach” (ឆ្នេរសមុទ្រចិនខាងត្បូង) ដោយកត់ទីតាំងមាត់សមុទ្រនៅ ខ័ណ្ឌ Phu Dong ទីក្រុង Tuy Hoa ជា “ឆ្នេរសមុទ្រ Phu Lam Golden, sandy South China Sea beach”។

ការបកស្រាយខុសរបស់ Google Maps អំពីទីតាំងឆ្នេរសមុទ្រ Tuy Hoa


នាថ្ងៃទី១៨ មេសា គណៈកម្មាធិការប្រជាជនខេត្ត Phu Yen បានផ្ញើរលិខិតបទដ្ឋានបន្ទាន់ទៅកាន់ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម ស្ដីពីការដែល Google Maps ជូនព័ត៌ មានខុសស្ដីពីឆ្នេរសមុទ្រនៅសង្កាត់ Phu Dong ទីក្រុង Tuy Hoa ខេត្ត Phu Yen។

ជាក់ស្ដែងគឺ Google Maps បានប្រែក្លាយឆ្នេរសមុទ្រ Tuy Hoa ទៅជា “South China Sea beach” (ឆ្នេរនៅសមុទ្រចិនខាងត្បូង) ដោយកត់ទីតាំងមាត់សមុទ្រនៅខ័ណ្ឌ Phu Dong ទីក្រុង Tuy Hoa ជា “ឆ្នេរសមុទ្រ Phu Lam Golden, sandy South China Sea beach”។ ការសរសេរព័ត៌មានខុសការពិតនៅលើផែនទីវៀតណាម បានបង្កឡើងការខឹងសម្បារក្នុងសហគមន៍វៀតណាម ជាពិសេសគឺលើបណ្ដាញសង្គមតែម្តង។

គណៈកម្មាធិការប្រជាជនខេត្ត Phu Yen បានស្នើក្រសួងព័ត៌មាននិងទូរគមនាគមន៍ តម្រូវឲ្យ Google Maps លុបចោលនិងកែតម្រូវព័ត៌មានមិនពិតដូចដែលបានលើកឡើងខាងលើ ព្រមទាំងណែនាំទីភ្នាក់ងារសារព័ត៌មាននានាក្នុងប្រទេស ធ្វើការតវ៉ា និងប្រឆាំងជំទាស់ ចំពោះរាល់ត៌មានមិតពិតរបស់ Google Maps ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top