• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់នឹងគ្រប់ការទាមទាររបស់ចិននៅសមុទ្រខាងកើតដោយផ្អែកលើខ្សែបន្ទាត់៩កំណាត់

ការដែលក្រសួងធនធានធម្មជាតិចិនបានប្រកាសអ្វីដែលគេហៅថា "ផែនទីស្តង់ដារឆ្នាំ ២០២៣" ក្នុងនោះរួមមានប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ក៏ដូចជាការបង្ហាញពីការទាមទារនូវខ្សែបន្ទាត់ ៩ កំណាត់ គឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ VNA)

វៀតណាមចំពោះការដែលក្រសួងធនធានធម្មជាតិរបស់ចិន បានប្រកាសពីអ្វីដែលគេហៅថា "ផែនទីស្តង់ដារឆ្នាំ ២០២៣" ដែលក្នុងនោះរួមមានប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថា៖ ការដែលក្រសួងធនធានធម្មជាតិចិនបានប្រកាសអ្វីដែលគេហៅថា "ផែនទីស្តង់ដារឆ្នាំ ២០២៣" ក្នុងនោះរួមមានប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ក៏ដូចជាការបង្ហាញពីការទាមទារនូវខ្សែបន្ទាត់ ៩ កំណាត់ គឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមលើដែនសមុទ្ររបស់ខ្លួន ដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។ ដូច្នេះ ការទាមទារ អធិបតេយ្យភាព និងការទាមទារសមុទ្រដោយផ្អែកលើខ្សែបន្ទាត់ ៩ កំណាត់ ដូចដែលបានបង្ហាញក្នុងផែនទីខាងលើគឺមោឃៈ ហើយជាការរំលោភបំពានលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

លោកស្រី Pham Thu Hang បានបញ្ជាក់សារជាថ្មីម្តងទៀតថា វៀតណាមអះអាងយ៉ាងខ្លាំងក្លានូវគោលជំហរដ៏ឥតងាករេរបស់ខ្លួនចំពោះបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាប្រឆាំងជំទាស់យ៉ាងដាច់ខាតនឹងគ្រប់ការទាមទាររបស់ចិននៅសមុទ្រខាងកើត ដោយផ្អែកលើខ្សែបន្ទាត់ ៩ កំណាត់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាពវៀតណាម​សូម​ឧទ្ទេសនាមនូវព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។

Top