• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រគល់ជូនប្រជាជនអ៊ីស្រាអែលនូវម៉ាស់ពេទ្យចំនួន១សែនម៉ាស់

លោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែល Nadav Eshcar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះវៀតណាមព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល Covid-19។

លោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែល Nadav Eshcar (ខាងឆ្វេង) និងតំណាងសម្ព័ន្ធក្រុមហ៊ុន PSD។ (រូបថត៖ VOV)



នារសៀលថ្ងៃទី២២ កញ្ញា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន PSD ដែលមានជំនាញផ្នែកផលិតម៉ាស់បានប្រគល់ជូនប្រជាជនអ៊ីស្រាអែលនូវ ម៉ាស់ពេទ្យចំនួន១សែនម៉ាស់។ ស្ថានទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម បានទទួលជំនួយឧបត្ថម្ភនិងសុឆន្ទៈពីភាគីវៀតណាម។
លោកឯកអគ្គរដ្ឋទូតអ៊ីស្រាអែល Nadav Eshcar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះវៀតណាមព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល Covid-19។ សកម្មភាពខាងលើបានបង្ហាញឲ្យឃើញនូវចំណងសាមគ្គីភាពនិងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងដំណាក់កាលដ៏លំបាកដោយសារជម្ងឺរាតត្បាត ព្រមទាំងជាសក្ខីភាពនៃចំណងមិត្តភាពនិង ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

គួរជម្រាបបន្ថែមទៀតថា ប្រទេសអ៊ីស្រាអែលបានសម្រេចចិត្តបិទ ប្រទេសជាលើកទី២ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19។ ការបិទប្រទេសលើកទី២នេះនឹងអូសបន្លាយក្នុងរយៈពេល៣សប្ដាហ៍ក្នុងបរិបទដែលបរិមាណករណីឆ្លងជម្ងឺនៅប្រទេសនេះកំពុងកើនឡើង៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top