• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងជំរុញកំណើន

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានចុះហត្ថលេខាលើសារាចរណ៍ស្តីពីការកសាងផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគម្រោងថវិការដ្ឋក្នុងឆ្នាំ ២០២៤។
រដ្ឋាភិបាលស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាយកចិត្តទុកដាក់អនុវត្ន៍ដោយព្រមៗគ្នានូវដំណោះស្រាយទន្លុះទម្លាយដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ (រូបថត៖ VGP)

សារាចរណ៍នេះបានលើកច្បាស់ថា បណ្ដាក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន កសាងរបាយការណ៍ស្តីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ ដែលក្នុងនោះ អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ របាយការណ៍គួរតែស្រាយបំភ្លឺ ការងារគ្រប់គ្រងឥណទាន អត្រាការប្រាក់ ការបំពេញដើមទុនសម្រាប់ផលិតកម្មនិង អាជីវកម្មដោយទាន់ពេលវេលា; ស្ថានភាពផលិតកម្មឧស្សាហកម្ម; ការនាំចូលនិង នាំចេញ; ការទាក់ទាញការវិនិយោគសង្គម ការវិនិយោគផ្ទាល់ពីបរទេស (FDI); ទីផ្សារមូលបត្របំណុលអាជីវកម្ម មូលបត្រ និងអចលនទ្រព្យ; ការងារបង្ការគ្រប់គ្រង ជំងឺរាតត្បាត។

យោងតាមសារាចរណ៍ ឆ្នាំ២០២៤ គឺជាឆ្នាំនៃការទម្លុះទម្លាយដើម្បីសម្រេចផែន ការរយៈពេល ៥ ឆ្នាំ ២០២១-២០២៥។ ចាំបាច់ត្រូវកៀរគរនិងប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធភាព; បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងជាក់ស្ដែងក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម។ សារាចរណ៍ក៏បានលើកច្បាស់ពីភារកិច្ចកសាងគម្រោងថវិការដ្ឋឆ្នាំ២០២៤ និងផែនការហិរញ្ញវត្ថុ-ថវិការដ្ឋរយៈពេល៣ឆ្នាំ ២០២៤-២០២៦៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top