• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាផ្តល់អាទិភាពដល់ការអនុវត្តសមភាពយេនឌ័រ

នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅសម័យប្រជុំលើកទី ៦៥ នៃគណៈកម្មាធិការទទួបន្ទុកស្ថានភាពស្ត្រីនៃអង្គការសហប្រជាជាតិ (CSW)។

រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ (រូបថត៖ Vietnam+)


កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ ចេញផ្សាយពីទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសសមាជិកចំនួន ១៩៣ តំណាងអង្គការអន្តរជាតិនិងអង្គការក្នុងតំបន់។ គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung ជាប្រធានគណៈប្រតិភូ។

កិច្ចប្រជុំនេះបានធ្វើឡើងចាប់ពីថ្ងៃទី ១៥ ខែមីនាដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ តាមរយៈព្រឹត្តិការណ៍ជាច្រើនដោយផ្តោតលើប្រធានបទអាទិភាពស្តីពី “ការចូលរួមពេញលេញប្រកបដោយប្រសិទ្ធភាពនិងការបង្កើតគោលនយោបាយរបស់ស្ត្រីក្នុងជីវភាពសង្គមក៏ដូចជា លុបបំបាត់អំពើហិង្សា ដើម្បីទទួលបានសមភាព យេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រីនិងកុមារី”។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Dao Ngoc Dung បានអះអាងថា វៀតណាមប្តេជ្ញាផ្តល់អាទិភាពដល់សមភាពយេនឌ័រដោយមានបំណងបន្តទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិនិងបណ្តាប្រទេសជាសមាជិក ដើម្បីជំនះពុះពាររាល់ការលំបាកបច្ចុប្បន្ន រួមគ្នាបោះជំហានទៅមុខជាប្រចាំក្នុងទសវត្សសកម្ម ភាព ២០២១ ២០៣០នេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top