• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាបន្តរួមវិភាគទានឱ្យអស់ពីសមត្ថភាពក្នុងកិច្ចខិតខំរួមជាមួយបណ្តាប្រទេសជំនះលើជំងឺរាតត្បាត

កិច្ចពិភាក្សានេះក្រោមមូលបទ “ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ៖ អនុវត្តន៍សេចក្តីសម្រេចចិត្ត លេខ ២៥៣២ ដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំងការពារកូវីដ ១៩ ប្រកបដោយយុត្តិធម៌ ក្នុងបរិបទនៃជម្លោះនិងអសន្តិសុខ”។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសម័យប្រជុំពិភាក្សាតាមអ៊ិនធឺរណែតរបស់ក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ TTXVN)


នាថ្ងៃទី ១៧ ខែកុម្ភៈ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែកុម្ភៈឆ្នាំ ២០២១ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសម័យប្រជុំពិភាក្សាតាមអ៊ិនធឺរណែតរបស់ក្រុមប្រឹក្សាសន្តិសុខ។ កិច្ចពិភាក្សានេះក្រោមមូលបទ “ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ៖ អនុវត្តន៍សេចក្តីសម្រេចចិត្ត លេខ ២៥៣២ ដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំងការពារកូវីដ ១៩ ប្រកបដោយយុត្តិធម៌ ក្នុងបរិបទនៃជម្លោះនិងអសន្តិសុខ”។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវសហការប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តយុទ្ធសាស្រ្តឆ្លើយតបនឹងជំងឺរាតត្បាតនិងការចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព។ ការធានាឱ្យមានបរិយាកាសស្ថេរភាពនិងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺជាកត្តាសំខាន់ក្នុងការបង្ករលក្ខណៈងាយស្រួលឲ្យការចាក់វ៉ាក់សាំងមានភាពទូលំទូលាយ។

ទន្ទឹមជាមួយគ្នានោះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ពង្រឹងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥៣២ ជាពិសេសអំពាវនាវឱ្យមានបទឈប់បាញ់ជាសកល ដោយចាត់ទុកទាំងនេះជាលក្ខ័ខ័ណ្ឌចម្បងសម្រាប់អង្គការសហប្រជាជាតិនិងភាគីពាក់ព័ន្ធក្នុងការចែកចាយវ៉ាក់សាំងក្នុងគោលដៅមនុស្សធម៌។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាននិងអង្គការសហប្រជាជាតិវៀតណាមប្តេជ្ញាបន្តរួមវិភាគទានឱ្យអស់ពីសមត្ថភាពក្នុងកិច្ចប្រឹងប្រែងរួមជាមួយបណ្តាប្រទេសជំនះលើជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០

វៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០

នាព្រឹកថ្ងៃទី ៣ ខែមិថុនា កិច្ចសន្ទនាសន្តិសុខការពារជាតិ Shangri-La លើកទី ២០ (SLD20) នៅប្រទេសសិង្ហបុរី រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IISS) បានបើកជាផ្លូវការដោយមានការចូលរួមពីប្រតិភូជាង ៥៥០ នាក់ ដែលជាថ្នាក់ដឹកនាំការពារជាតិ សន្តិសុខ អ្នកជំនាញនិងអ្នកប្រាជ្ញមកពីប្រទេសចំនួន ៤១។

Top