• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាបន្តរួមចំណែកដល់មូលនិធិបេតិកភណ្ឌពិភពលោក

សម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានប្រ ព្រឹត្តទៅនៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៦ ខែកក្កដា នៅទីស្នាក់ការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ប្រចាំទីក្រុងប៉ារីស (ប្រទេសបារាំង) ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ប្រធានគណៈកម្មការជាតិវៀតណាមទទួលបន្ទុក UNESCO បានដឹកនាំគណៈ ប្រតិភូ វៀតណាមចូលរួមសម័យប្រជុំ។ នេះជាសម័យប្រជុំលើកទី២ ដែលវៀត ណាមបានចូលជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកអាណត្តិ ២០២៣-២០២៧។

គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក - រូបថតៈ Anh Tuan/VOV

ថ្លែងមតិក្នុងសម័យប្រជុំ ប្រធានគណៈកម្មការជាតិវៀតណាមទទួលបន្ទុក យូណេស្កូ អនុរដ្ឋមន្ត្រី លោក Nguyen Minh Vu បានអះអាងថា វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពអនុសញ្ញាបេតិកភណ្ឌពិភពលោក រួមបញ្ចូលស្មារតី និងខ្លឹមសារនៃអនុសញ្ញាទៅក្នុងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ឆ្នាំ ២០២៤ និងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ដំណាក់កាល ២០២៥-២០៣៥ ដោយផ្តោតលើការយក សហគមន៍និងប្រជាជនជាមជ្ឈមណ្ឌល លើកកម្ពស់ការអភិរក្ស និងតម្លៃនៃបេតិកភណ្ឌពិភពលោកចំនួន ៨ នៅវៀតណាម ធ្វើឱ្យមានតុល្យភាពការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងទីភ្នាក់ងារប្រឹក្សាយោបល់។

វៀតណាមសន្យាបន្តរួមចំណែកដល់មូលនិធិបេតិកភណ្ឌពិភពលោក ហើយស្នើថា UNESCO និងប្រទេសជាសមាជិកបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ អនុវត្តប្រកបដោយប្រសិទ្ធភាពអនុសញ្ញា ចែករំលែកបទពិសោធន៍ លើកកំពស់សមត្ថភាព និងលើកកម្ពស់ការចូលរួម និងការរួមចំណែករបស់សហគមន៍ ស្ត្រី និងយុវជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top