វៀតណាមប្តេជ្ញាបន្តរួមចំណែកជាវិជ្ជមាន និងមានទំនួលខុសត្រូវក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ដោយខិតខំរួមជាមួយបណ្តាប្រទេសសមាជិកដើម្បីពង្រឹងសាមគ្គីភាព លើកកម្ពស់ច្បាប់ ការសន្ទនា និងពង្រីកតួនាទីស្នូលរបស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើថា៖ "យើងនឹងបន្តពង្រឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការធ្វើ បត្យាប័ន និងការផ្ទេរបុគ្គលដែលជាប់ពន្ធនាគាររវាងវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ាន។ យើងនឹងពន្លឿនការសុក្រឹត្យនីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងធ្វើបត្យាប័នអាស៊ាន សំដៅបង្កើតក្របខ័ណ្ឌច្បាប់អំណោយផល និងរឹងមាំជាងមុនសម្រាប់បណ្តាប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ជាពិសេសជនល្មើសរត់គេចខ្លួន។ យើងក៏ស្នើឱ្យបង្កើតយន្តការសហប្រតិបត្តិការជាផ្លូវការរវាងបណ្តាប្រទេសសមាជិកអាស៊ានក្នុងការផ្ទៀងផ្ទាត់ ការចាប់ខ្លួន និងការប្រគល់មុខសញ្ញាដែលត្រូវរកចាប់ខ្លួន យ៉ាងឆាប់រហ័សដែលសង្ស័យថា លាក់ខ្លួនពីប្រទេសមួយនៅក្នុងប្រទេសមួយទៀត"។
ចំណុចលេចធ្លោមួយនៃសន្និសីទនេះ គឺបណ្តាប្រទេសបានឯកភាពជាគោលការណ៍ចំពោះផែនការសកម្មភាពរួម និងបានអនុម័តលើសេចក្តីថ្លែងការណ៍រួម។ នេះគឺជាក្របខ័ណ្ឌច្បាប់ និងប្រតិបត្តិការសំខាន់ដែលផ្សារភ្ជាប់ទៅនឹងសេចក្តីថ្លែងការណ៍ អាស៊ាន និងផែនការយុទ្ធសាស្ត្រដំណាក់កាល ២០២៦-២០៣៥៕






