• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាចូលរួមចំណែកប្រភពធនធាននិងអមដំណើរជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដើម្បីបង្កើតការអប់រំបើកចំហ

នៅថ្ងៃទី ១៧ ខែមិថុនា រដ្ឋមន្រ្តីក្រសួងអប់រំនៃបណ្តារប្រទេសអាស៊ីអាគ្នេយ៍ បានបើកកិច្ចប្រជុំលើកទី ៥១ (SEAMEC) និងកិច្ចសន្ទនា យុទ្ធសាស្ត្រអប់រំ លើកទី ៥ (SDEM 5)។ លោករដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Nguyen Kim Son បានចូលរួមកិច្ចប្រជុំនិងថ្លែងសុន្ទរក។
 

លោករដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Nguyen Kim Son (រូបថត៖ Thu Hằng/ VOV5)



នៅក្នុងសុន្ទរកថានៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី លោក Nguyen Thanh Son បានចែករំលែកអំពី ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ លើការអប់រំរបស់វៀតណាមនិងការផ្លាស់ប្តូរដើម្បីសម្របខ្លួនដែលក្នុងនោះមានគោលនយោបាយ “ផ្អាកទៅសាលារៀនមិនមែនផ្អាកការរៀនសូត្រនោះទេ” ដែលត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពតាមរយៈទម្រង់នៃការបង្រៀនតាមអនឡាញ តាមទូរទស្សន៍ ក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត។  តាមនោះ លើកកម្ពស់ទំនាក់ទំនងរវាងសិស្សនិងគ្រូ ការប្រាស្រ័យទាក់ទងគ្នារវាងគ្រូនិងក្រុមគ្រួសារនិងសហគមន៍។

 

គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥១ តាមប្រព័ន្ធវីដេអូ (រូបថត៖ Thu Hang / VOV5)


ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនិងជោគជ័យរបស់អង្គការរដ្ឋមន្រ្តីក្រសួងអប់រំនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Nguyen Thanh Son បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមចំណែកប្រភពធនធាននិងអមជាមួយក្រសួងអប់រំនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បង្កើតការអប់រំ បើកចំហ លើកកម្ពស់គំនិតផ្តួចផ្តើម ដើម្បីឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព ដោយធានាថាគ្មានសិស្សណាម្នាក់ត្រូវបានបំភ្លេច ចោលឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top