• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាចិត្តអនុវត្តការសន្យានៅ COP26

នារសៀលថ្ងៃទី៣០ ខែមិថុនា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Alok Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ប្រធានកិច្ចប្រជុំអង្គ ការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបលោក Alok Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ប្រធានកិច្ចប្រជុំអង្គ ការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ (រូបថត៖ VNA)  

នៅក្នុងជំនួបនេះ លោក Alok Sharma បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុង វិស័យបម្លែងថាមពលស្អាត ថាមពលកកើតឡើងវិញ ថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ។ លោក Alok Sharma បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និងប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen នាពេលថ្មីៗនេះ បានសហចុះហត្ថលេខាលើលិខិតផ្ញើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដើម្បីស្នើឲ្យបង្កើតទំនាក់ទំនង “ភាពជាដៃគូក្នុងការបម្លែងថាមពល ប្រកបដោយនិរន្តរភាព” (JETP) រវាងក្រុម G7 និងវៀតណាម។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ វៀតណាមជា ប្រទេសដែលបានអនុវត្តគោលដៅសហសវត្សយ៉ាងឆាប់បំផុត។ ភ្លាមៗបន្ទាប់ពីមាន គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ វៀតណាមបានដាក់បញ្ចូលក្នុងច្បាប់ដើម្បីអនុវត្តគោលដៅនេះ។ លោកប្រធានរដ្ឋសភា បានបញ្ជាក់ថា ការសន្យានាពេលថ្មីៗនេះរបស់ វៀតណាមនៅ COP26 គឺជាការសន្យា នយោបាយដ៏ខ្លាំងក្លា ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័ន ផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ច វិលជុំ។ វៀតណាមប្តេជ្ញាអនុវត្តការសន្យាទាំងនេះ ដោយមានការជួយឧបត្ថម្ភនិង រួមដំណើររបស់សហគមន៍អន្តរជាតិ ហើយនេះនឹងក្លាយជាភារកិច្ចដ៏សែនសំខាន់ និង បន្ទាន់មួយនាពេលខាងមុខ។ វៀតណាមនឹងបន្តធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ខ្លាំងក្លា គ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យបម្លែងថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីប្រែក្លាយការសន្យា របស់ខ្លួនទៅជាការពិត។ រដ្ឋសភា វៀតណាមនឹងបង្កើនតួនាទីនិតិបញ្ញត្តិ ការឃ្លាំមើល និងការបែងចែកថវិកា ដើម្បីធានាការអនុវត្តការសន្យាអាកាសធាតុរបស់វៀតណាមនៅ COP26។

លោកប្រធានរដ្ឋសភាបានស្នើឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ; ស្នើឲ្យភាគីអង់គ្លេសជំរុញការជួយឧបត្ថម្ភវៀតណាមក្នុងបញ្ហាដូចជាការ បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព និងកម្មវិធីជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីកសាងផែនការអនុវត្តការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត និងថាមពលកកើត ឡើងវិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤

លោកប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ត្រូវបង្កើតគំនិតច្នៃប្រឌិតឥតឈប់ឈរក្នុងការជ្រើសរើសខ្លឹមសារ រចនា និងរៀបចំសកម្មភាពក្នុងអំឡុងខែយុវជន ហើយតាមនោះត្រូវបន្តអភិវឌ្ឍសកម្មភាពជាក់ស្តែងឱ្យកាន់តែខ្លាំងឡើង ប្រកបដោយប្រសិទ្ធភាព ទូលំទូលាយ និរន្តរភាព កាន់តែខ្លាំងឡើង។

Top