• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបំពេញប្រកបដោយជោគជ័យនូវតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រ​ជាជាតិ​ ខែ​មករា​ ឆ្នាំ២០២០​


 ទិដ្ឋភាពនៃសម័យប្រជុំ នាថ្ងៃទី ៣១ ខែមករា (រូបថតៈ TTXVN) 
 

ឯកអគ្គរដ្ឋទូតលោក  Dang Dinh Quy ប្រធានក្រុមបេសក​កម្មវៀតណាមប្រចាំ​ នៅអង្គការសហប្រជាជាតិ នាថ្ងៃទី​​៣១ ខែមករា បានដឹកនាំកិច្ចប្រជុំដើម្បី បូកសរុបសកម្មភាពនានារបស់វៀតណាម ក្នុងឋានៈ​ជា​ប្រធាន​​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមករាឆ្នាំ ២០២០ និងចាប់ផ្តើមនៃ​អាណត្តិ​ជាសមាជិក​មិន​​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខ ២០២០-២០២១ របស់ វៀតណាម។​

អញ្ជើញ​ថ្លែងនៅក្នុងកិច្ចប្រជុំនេះ តំណាងនៃប្រទេសមួយចំនួន បានលើកឡើងថា ការទទួល​យក​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងខែដំបូងជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិ​សុខ​ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វៀតណាម ប៉ុន្តែសមាជិកទាំងអស់ក៏បានអបអរសាទរចំពោះវៀតណាម ដែល​បាន​បំពេញភារកិច្ចនេះប្រកបដោយជោគជ័យ។ អង្គប្រជុំក៏បានវាយតម្លៃថា ព្រឹត្តិ ការណ៍ចំនួន​ពីរ​ស្តីពី​ការ​លើក​កម្ពស់ការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិ​បត្តិការ រវាង​អង្គ​ការ​សហប្រជាជាតិ​និង​អាស៊ានគឺជា​សញ្ញាណសំគាល់ ដ៏មានសារៈ​សំខាន់នៅ​ក្នុងសកម្មភាព​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​។ ​មតិជាច្រើនបានជឿជាក់ថា  វៀតណាមបានបង្កើតរបៀបវា​រៈសមហេតុផល ​និងដោះស្រាយ​បញ្ហាស្មុគ​ស្មាញដែលកើតឡើងដោយភាពរស់រវើក ព្រមទាំងកត់សម្គាល់រាល់​ការខិតខំ​ប្រឹងប្រែង​របស់​វៀត​ណាម​ក្នុង​ការផ្តល់​នូវព័ត៌មានជាប្រចាំ ស្តីពីការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ដល់ប្រទេសមិនមែនជាសមាជិក ក៏ដូចជា អង្គការ​ក្រៅរដ្ឋាភិបាលនិងសារព័ត៌មាននានាអោយបានជ្រាបផងដែរ។
 
មុននេះ នាយប់​ថ្ងៃទី៣០ ខែមករា ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុម​បេសកកម្ម​វៀត​ណាម​ប្រចាំ​នៅអង្គ​ការសហប្រជាជាតិ បានរៀបចំពិធីជប់លៀង សម្រាប់បញ្ចប់ខែ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការសហ​ប្រជាជាតិ  ដោយថ្លែងអំណរគុណដល់ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេ ខាធិការដ្ឋាន​អង្គការសហប្រជាជាតិ ប្រទេសជាសមាជិក អ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ និងមិត្តភក្តិអន្តរជាតិ​ ដែលបានជួយវៀតណាមក្នុងការបំពេញតំណែងខែប្រ​ធានប្រកបដោយជោគជ័យ។

សូម​គូសបញ្ជាក់ថា ខែកុម្ភៈឆ្នាំ ២០២០ ប៊ែលហ្សិកជា​ប្រទេស​សមាជិក​បន្ទាប់ដែល​កាន់​តួនាទី​ជាប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ផងដែរ​៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top