• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកសកម្មភាពទេសចរណ៍ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ទាំងស្រុង

ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ វៀតណាមបាន ធ្វើការសាកពិសោធន៍បើកសកម្មភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិទាំងស្រុង ហើយដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ វៀតណាមបានបើកសកម្មភាពបម្រើភ្ញៀវទេសចរអន្តរជាតិទាំងស្រុង។ តាមគន្លងប្រក្រតីភាពថ្មី វៀតណាមបានលុបចោលបទប្បញ្ញត្តិជាច្រើនសម្រាប់ភ្ញៀវអន្តរជាតិ នៅពេលអញ្ជើញមកវៀតណាម។
  វៀតណាមពង្រីកវិសាលភាពភ្ញៀវទេសចរអន្តរជាតិដែលមកវៀតណាម និងភ្ញៀវទេសចរទៅកាន់បរទេស (រូបថត៖ baochinhphu.vn)  

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានពិគ្រោះ និងសិក្សាស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសជាច្រើនអំពីការបើកសកម្មភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដើម្បីអនុវត្តន៍ឲ្យបានសមស្របតាមស្ថានភាពនៅវៀតណាម។ វៀតណាមបានពង្រីកវិសាលភាពចំពោះភ្ញៀវទេសចរអន្តរជាតិដែលចូលមកវៀតណាម (inbound) និងភ្ញៀវទេសចរទៅកាន់បរទេស (outbound)។ ភ្ញៀវទេសចរអន្តរជាតិអាចអញ្ជើញមកវៀតណាមតាមយន្តហោះ ផ្លូវគោក និងផ្លូវសមុទ្រ ពោលគឺមិនត្រឹមតែតាមផ្លូវអាកាសដូចពេលវេលាធ្វើសាកពិសោធន៍ឡើយ។ ដើម្បីធានាផែនការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ លោក Nguyen Trung Khanh បានឲ្យដឹងថា៖ “យើងខ្ញុំបានចេញផ្សាយសេចក្តីណែនាំស្តីពីបែបបទអន្តោប្រវេសន៍ ដោយធានាសុវត្ថិភាពសុខាភិបាលនៅតាមច្រកទ្វារព្រំដេនអន្តរជាតិ ហើយអនុវត្តន៍ព្រមៗគ្នានៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ យើងខ្ញុំបានស្ដារឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការអន្តោប្រវេសន៍ ដែលបានអនុវត្តន៍ចំពោះបណ្ដាទីផ្សារភ្ញៀវទេសចរអន្តរជាតិពីមុនឆ្នាំ ២០២០។ លើលពីនេះទៅទៀត បង្កើនការតភ្ជាប់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាប្រចាំ ដើម្បីបម្រើភ្ញៀវទេសចរផងដែរ”។

យោងតាមទិន្នន័យពីឧបករណ៍វិភាគនិន្នាការទេសចរណ៍ Google Destination Insights ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ចំនួននៃការស្វែងរកពីអន្តរជាតិ ចំពោះទេសចរណ៍វៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោក។ លោក Tran Doan The Duy អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Vietravel បានមានឲ្យដឹងថាថា៖ “បរិបទបើកសកម្មភាពទេសចរណ៍ឡើងវិញបានតម្រូវឲ្យផ្នែកទេសចរណ៍ជាពិសេសគឺទេសចរណ៍អន្តរជាតិគឺត្រូវចំណាយពេលវេលាធ្វើការងារទីផ្សារ និងពន្លឿនការផ្សព្វផ្សាយ។ ដើម្បីអភិវឌ្ឍន៍ផ្នែកទេសចរណ៍វៀតណាមប្រកបដោយចីរភាពនោះ គឺយើងត្រូវអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុកផង និងទេសចរណ៍អន្តរជាតិផងដែរ”។

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជិត ៩១ ០០០ នាក់ កើនប្រមាណ ៩០% បើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២១។ គោលដៅរបស់វៀតណាម ដែលត្រូវបានស្វែងរកច្រើនបំផុតគឺទីក្រុងហាណូយ Ha Long  Hue  Da Nang  Hoi An  Da Lat  Vung Tau ទីក្រុងហូជីមិញ និង Phu Quoc។ ទីតាំងទាំងនេះសុទ្ធតែជាមជ្ឈមណ្ឌលទេសចរណ៍ និងគោលដៅដ៏ល្បីឈ្មោះរបស់វៀតណាម។ ភ្ញៀវទេសចរអន្តរជាតិក៏បានផ្តល់មតិវិជ្ជមាន នៅពេលធ្វើដំណើរមកកាន់ប្រទេសវៀតណាមផងដែរ។ លោក Damien Devillian ភ្ញៀវទេសចរម្នាក់មកពីសិង្ហបុរីបានសម្តែងថា៖ “ខ្ញុំបានមកទស្សនាវៀតណាមពីរបីដងហើយ។ ខ្ញុំតែងតែគិតថា វៀតណាមគឺជាប្រទេសដ៏អស្ចារ្យព្រោះថាតំបន់នីមួយៗនៅវៀតណាមតែងតែមានភាពខុសប្លែកពីគ្នា ដូច្នេះហើយ ភ្ញៀវទេសចរតែងតែទទួលបានបទពិសោធន៍ថ្មីថ្មោងនៅពេលមកទស្សនាម្ដងៗ។ នេះគឺជាមូលហេតុដែលខ្ញុំបានជ្រើសរើសវៀតណាម មកទស្សនាក្រោយពីពេលវៀតណាមបានបើកសកម្មភាពទេសចរណ៍ឡើងវិញផងដែរ”។

ក្នុងឆ្នាំ ២០២២ ផ្នែកទេសចរណ៍ខិតខំប្រឹងប្រែងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ៦៥ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥ លាននាក់។ ប្រាក់ចំណូលសរុបពីផ្នែកទេសចរណ៍សម្រេចបាន ១៧,៥ ពាន់លានដុល្លារអាមេរិក។ ការបើកសកម្មភាពទេសចរណ៍អន្តរជាតិឡើងវិញបានរួមចំណែកអនុវត្តន៍គោលដៅពីរទន្ទឹមគ្នារបស់រដ្ឋាភិបាល ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង និងស្ដារសេដ្ឋកិច្ចលើវិស័យទេសចរណ៍ឡើងវិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top