• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកការដ្ឋានសាងសង់គម្រោងការណ៍ចិញ្ចឹមគោកែច្នៃទឹកដោះគោក្នុងដើមទុនជាង២៥០០ពាន់លានដុង

ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ TTXVN)

នាថ្ងៃទី១៧ តុលា គណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន TH រៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងការ៍ចិញ្ចឹមគោនិងកែច្នៃទឹកដោះគោដោយអនុវត្តបច្ចេកវិទ្យាខ្ពស់នៅទីរួមខេត្ត Hoa Thuan។ គម្រោងការណ៍នេះមានដើមទុនសរុបជាង២៥០០ពាន់លានដុង ជាមួយនឹងហ្វូងគោចំនួន១ម៉ឺនក្បាល់ និងរោងចក្រកែច្នៃទឹកដោះគោដោយមានទិន្នផលចំនួន៤៩ពាន់តោនក្នុងមួយឆ្នាំ។ គម្រោងការណ៍នេះត្រូវបានប្រតិបត្តិតាមបច្ចេកវិទ្យាទំនើបបំផុតដូចជា ប្រព័ន្ធគ្រប់គ្រងហ្វូងគោដ៏ ជឿនលឿនបំផុតលើពិភពលោករបស់ Afimilk (អ៊ីស្រាអែល) ដំណើរការគ្រប់គ្រងជម្ងឺរាតត្បាត ពេទ្យសត្វរបស់នូវែលហ្សេឡង់ និងដំណើរការដោះស្រាយទឹកនិងកាកសំណល់របស់ជប៉ុន អ៊ីស្រាអែលនិងហូឡង់។

តាមការប៉ាន់ស្មានថា នៅពេលត្រូវបានដាក់ឲ្យដំណើរការមក គម្រោងការណ៍នេះនឹងរួមវិភាគទានទឹកប្រាក់ប្រមាណ ៦០០ ពាន់លាន ដុងទៅក្នុង GRDP របស់ខេត្ត ទឹកប្រាក់ជាង២០០ពាន់លានដុងទៅក្នុងថវិការដ្ឋ ហើយបង្កើតការងារធ្វើនិងលើកកំពស់ប្រាក់ចំណូលសម្រាប់ពលករដោយផ្ទាល់ចំនួន៥០០នាក់និងពលករដោយប្រយោលរាប់ពាន់នាក់ផ្សេងទៀត៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top