• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានរួមចំណែកគំនិតសំខាន់ៗជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន

តាមគម្រោង ក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាននឹងអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន៣ ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍ក្រោយឆ្នាំ២០២៥; ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនូវយន្តការរបស់អាស៊ាន; ទប់ស្កាត់ការជួញដូរមនុស្សក្រោមឥទ្ធិពលនៃការរំលោភបំពានបច្ចេកវិទ្យា។
ឯកអគ្គរដ្ឋទូត លោក Nguyen Hai Bang (រូបថតឯកសារ៖ អ្នកយកព័ត៌មាន Van Phong/TTXVN នៅទីក្រុងហ្សាកាតា)

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Nguyen Hai Bang កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ឧសភា នៅរមណីយដ្ឋាន Labuan Bajo ប្រទេសឥណ្ឌូនេស៊ី នឹងជាជំហានដំបូងក្នុងការអភិវឌ្ឍន៍ដ៏សំខាន់នៃបណ្តាប្រទេសក្នុងតំបន់ការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងសកម្មភាពដើម្បីកសាង សហគមន៍​អាស៊ាន។ តាមគម្រោងក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាននឹងអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន៣ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍ក្រោយឆ្នាំ២០២៥; ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនូវយន្តការរបស់អាស៊ាន; ទប់ស្កាត់ការជួញដូរមនុស្សក្រោមឥទ្ធិពលនៃការរំលោភបំពានបច្ចេកវិទ្យា។

លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានឲ្យដឹងថា ចាប់តាំងពីចូលជាសមាជិកអាស៊ានរហូតមកដល់ពេលនេះ វៀតណាមតែងតែជាសមាជិកសកម្ម  មានទំនួលខុសត្រូវ ត្រៀមខ្លួនជាស្រេចដឹកនាំ និងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍរបស់អាស៊ាន ជាពិសេសក្នុងការកសាងសហគមន៍។ ការរួមវិភាគទានរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានប្រទេសសមាជិកអាស៊ានជាច្រើនកោតសរសើរ និងទទួលស្គាល់កាន់តែខ្លាំងឡើង រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមក្នុងអាស៊ាន។ ក្នុងបរិបទនោះ ការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងកិច្ចប្រជុំលើកនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងស្មារតីស្វែងរកសំឡេងរួមរបស់អាស៊ានក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ព្រមទាំងទទួលស្គាល់និងគោរពរាល់ការខ្វែងគំនិងដែលជា ទស្សនៈក៏ដូចជាផលប្រយោជន៍ជាតិរវាងប្រទេសជាសមាជិក។ ជាពិសេស លើការកសាងសហគមន៍អាស៊ាន វៀតណាមគាំទ្រគំនិតផ្តួចផ្តើមនានា ដើម្បីកែលម្អសមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពប្រតិបត្តិការរបស់ទីភ្នាក់ងារនានាក្នុងអាស៊ាន ពិនិត្យការអនុវត្តន៍ធម្មនុញ្ញអាស៊ាន រួមទាំងកែសម្រួលបន្ថែមទៀត ស្របតាមស្ថានភាពជាក់ស្តែង និងស្ថានភាពថ្មីៗ។ នាបច្ចុប្បន្ន បញ្ហាអន្តរជាតិ និងតំបន់កំពុងលេចចេញជារូបរាង គណៈប្រតិភូវៀតណាមនឹងស្នើគំនិតផ្តួចផ្តើមដើម្បីកសាងគោលជំហររួម ធានាបាននូវសាមគ្គីភាព និងឯកភាពរបស់អាស៊ាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top