• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានពិភាក្សាជាមួយប្រទេសផ្សេងទៀតលើការដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្របើកទូលាយ

ដើម្បីបង្ហាញពីសុច្ឆន្ទៈ និងស្មារតីទទួលខុសត្រូវរបស់ខ្លួន វៀតណាមបានជូនដំណឹងដល់ ប្រទេសពាក់ព័ន្ធអំពីបញ្ហានេះ តាមរយៈបណ្តាញការទូត។ ការពិភាក្សាបានធ្វើឡើង ក្នុងបរិយាកាសនៃភាពស្មោះស្ម័គ្រ មិត្តភាព និងភាពទៀងត្រង់។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ VOV)

ទាក់ទិននឹងការដែលវៀតណាមបានដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាត សមុទ្របើកទូលាយនោះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការ បរទេស ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា៖

“ទស្សនៈរបស់វៀតណាមត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមស្តីពីការដាក់សំណើរព្រំប្រទល់ខ្ពង់រាបបាតសមុទ្របើកទូលាយលើសពី ២០០ ម៉ាយល៍នៅតំបន់កណ្ដាលនៃសមុទ្រខាងកើត។ ដើម្បី បង្ហាញពីសុច្ឆន្ទៈ និងស្មារតីទទួលខុសត្រូវរបស់ខ្លួន វៀតណាមបានជូនដំណឹងដល់ ប្រទេសពាក់ព័ន្ធអំពីបញ្ហានេះ តាមរយៈបណ្តាញការទូត។ ការពិភាក្សាបានធ្វើឡើង ក្នុងបរិយាកាសនៃភាពស្មោះស្ម័គ្រ មិត្តភាព និងភាពទៀងត្រង់។ ប្រទេសទាំងអស់បាន ទទួលស្គាល់ និងគោរពសិទ្ធិរបស់វៀតណាមក្នុងការដាក់សំណើរស្តីពីព្រំប្រទល់ខ្ពង់រាប បាតសមុទ្រលាតសន្ធឹងលើសពី ២០០ ម៉ាយល៍ ស្របតាមបទប្បញ្ញត្តិនៃមាត្រាទី ៤៦ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២”។

មុននោះ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា (ម៉ោងក្នុងមូលដ្ឋាន) នៅទីស្នាក់ការ អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងគណៈប្រតិភូក្រសួងការបរទេស ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Trinh Duc Hai អនុប្រធាននៃគណៈកម្មាធិការព្រំដែនជាតិ បានដាក់សំណុំឯកសារអំពីព្រំប្រទល់ខ្ពង់ រាបបាតសមុទ្រលើសពី ២០០ ម៉ាយល៍របស់ប្រទេសវៀតណាមនៅតំបន់កណ្ដាលនៃ សមុទ្រខាងកើត ឡើងគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកព្រំប្រទល់ ខ្ពង់រាបបាតសមុទ្រ (CLCS)។ នាថ្ងៃដដែល ក្រសួងការបរទេសវៀតណាមបានចេញ សេចក្ដីថ្លែងការណ៍អំពីការដាក់សំណើរពោលខាងលើ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top