• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១៧០ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ

សន្និសីទកាសែតរដ្ឋាភិបាលប្រចាំខែឧសភា
 

នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតរដ្ឋាភិបាលប្រចាំខែឧសភានោះ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Tran Van Son បានអះអាងថា វៀតណាមបានបញ្ជាទិញ វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១៧០ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ។

ដើម្បីមានវ៉ាក់សាំងជូនប្រពលរដ្ឋឲ្យបានឆាប់រហ័សនោះ រដ្ឋាភិបាលបានលើកទឹកចិត្តដល់មូលដ្ឋាន សហគ្រាសដែលមានលក្ខខ័ណ្ឌទាំងអស់ចូលរួមបញ្ជាទិញប្រភពវ៉ាក់សាំង និងយន្តការគ្រប់គ្រងគុណភាពវ៉ាក់សាំង។ អំពីល្បឿននាំចូលវ៉ាក់សាំងនៅវៀតណាមនោះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Truong Quoc Cuong បានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាលទទួលបានភារកិច្ចនាំចូលវ៉ាក់សាំងចំនួន ១៥០ លានដូស ដើម្បីចាក់ជូនប្រជាជន ៧០% នៃចំនួនប្រជាជន ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ លោក Truong Quoc Cuong បានសង្កត់ធ្ងន់ថា ចាប់ពីខែសីហាតទៅ វៀតណាមនឹងទទួលបានប្រភពវ៉ាក់សាំងយ៉ាងច្រើន៖ “ក្រុមហ៊ុន Pfizer បានសន្យាបញ្ជូនវ៉ាក់សាំងចំនួន ១៥,៥ លានដូសក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ និងចំនួនវ៉ាក់សាំងស្រដៀងនេះក្នុងត្រីមាស់ទី ៤។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន AstraZeneca និង យន្តការ Covax បានសន្យាផ្តល់វ៉ាក់សាំងប្រមាណ ៣០ លានដូស។ លើសពីនេះទៅទៀត ភាគីរុស្ស៊ីក៏បានសន្យាផ្ដល់វ៉ាក់សាំងចំនួន ២០ លានដូសដល់វៀតណាមដែរ។ ដូច្នេះ យើងបានបញ្ជាទិញវ៉ាក់សាំងសរុបប្រមាណ ១៧០ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top