• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានត្រៀមខ្លួនជាស្រេចសម្របសម្រួលរាល់សកម្មភាពសម្រាប់ឆ្នាំ ប្រធានអាស៊ាន


(រូបថត៖ chinhphu.vn)
 

 ចាប់​ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វៀតណាមបានដើរតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន​។ 
 
ចាប់ពី​ពេលនេះរហូតដល់ដំណាច់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ក្នុងនាមជាប្រទេសប្រធាននោះ វៀតណាម​នឹង​រៀប​ចំ​ និង សម្របសម្រួលព្រឹត្តិការណ៍ សកម្មភាពធំតូចជាង ៣០០ លើគ្រប់វិស័យ ចាប់ពី នយោបាយ ការទូត សេដ្ឋកិច្ច​ ការពារជាតិ រហូតដល់វប្បធម៌សង្គម ។ ទំហំការងារគឺធំធេងណាស់ ប៉ុន្តែវៀត​ណាម​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ឲ្យឆ្នាំ​ប្រធានអាស៊ាន ដែលពោរពេញទៅដោយទំនុកចិត្តនិងការទទួលខុសត្រូវ។
 
អាទិភាពចំ​នួន ៥ និងសកម្មភាពចំនួន ៣០០
 
ពិតណាស់ថា ទំហំការងារ របស់វៀតណាម ​ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០​ គឺធំធេងណាស់ ទាំង​អំពីខ្លឹម​សារ និ​ងការងារត្រៀមរៀបចំ ពិធីការ និងការឃោសនា។ ដោយមា​នប្រធានបទ "ការ​តភ្ជាប់​ និង​ម្ចាស់ការ​បន្សាំ"​  នោះ វៀតណាមនឹងជំរុញ អាទិភាពចំនួន ៥ ហើយនេះគឺជាកត្តាចាំបាច់ទាំង ៥ ដើម្បីស្ថាបនា​សហគមន៍​មួយ ប្រកប​ដោយ ការតភ្ជាប់ និងម្ចាស់ការបន្សាំ។ នោះគឺ សាមគ្កីគ្នា និងឯកភាព;  ជំរុញ​ការ​តភ្ជាប់​និង​ការតភ្ជាប់ក្នុងតំបន់ លើកកម្ពស់សមត្ថភាពបន្សាំ និងទាញយកផលប្រយោជន៍ពី បដិវត្ត​ឧស្សាហកម្ម​ ៤.០; ជំរុញការយល់ដឹងរបស់សហគមន៍ បង្កើតតម្លៃរួមរបស់អាស៊ាន និងផ្សព្វផ្សាយ យ៉ាងទូលំ​ទូលាយ​ដល់​ប្រជាជន; ជំរុញខ្លាំងទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា; លើកកម្ពស់សមត្ថភាពបន្សាំ និងប្រសិទ្ធភាព​ប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនអាស៊ាន។
 
ដោយផ្អែកលើ​មូលដ្ឋានកំណត់តម្រូវការ និងភារកិច្ចពោលខាងលើនោះ វៀតណាមបានចាប់ផ្តើម​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​អាណត្តិជាប្រធានអាស៊ាន ២០២០ យ៉ាងឆាប់ៗ។ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការ​បរទេស​វៀត​ណាម និងជា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានវៀតណាម ២០២០ បានបញ្ជាក់ថា៖
 
“ទំហំការងារ​គឺច្រើនណាស់ ហេតុដូច្នេះហើយ យើងត្រូវផ្តោតសំខាន់ទៅលើការងារត្រៀមរៀបចំឲ្យបានឆាប់ៗ។ អំពីការចាត់​តាំង​ក្បាលម៉ាស៊ីន៖ ចាប់ពីចុងឆ្នាំ២០១៨ យើងបានបង្កើតគណៈកម្មាធិការជាតិអាស៊ាន ហើយយើង​បានកំណត់ប្រធានបទ ការអាទិភាព ក៏ដូចជា គំនិតផ្តួចផ្តើមរបស់​យើង​សម្រាប់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។​ លើសពីនេះទៅទៀត យើងក៏បានរៀបចំផែនការអំពីការងារឃោសនាវប្បធម៌ ពិធីការ សន្តិសុខ សុខាភិបាល និងភ័ស្តុភារ ដើម្បីធានាថា យើងនឹងរៀបចំឆ្នាំប្រធានអាស៊ាន ២០២០ ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ​ និងហ្មត់ចត់បំផុតផងដែរ”។
 
ក្នុងឆ្នាំ​ប្រធានអាស៊ាន ២០២០ វៀតណាមទទួលរៀបចំ និងសម្របសម្រួលកិច្ចប្រជុំ និងសកម្មភាព​ផ្សេង​ៗ​គ្នា​ប្រមាណ​ ៣០០ ដែលក្នុងនោះសំខាន់បំផុតគឺកិច្ចប្រជុំកំពូលនាខែមេសា និងខែ វិច្ឆិកា ឆ្នាំ ២០២០។
 
ប្តេជ្ញាចិត្ត​ខ្ពស់បំផុតចំពោះជោគជ័យរបស់ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០
 
ឆ្នាំ ២០២០ គឺជាឆ្នាំពិសេសរបស់អាស៊ាន និងវៀតណាម។ ចំពោះ​អាស៊ាន គឺជាឆ្នាំរំលឹកខួបលើ​កទី ៥ នៃការ​បង្កើត​សហគមន៍អាស៊ាន ហើយជាពេលវេលា ដើម្បីបូកសរុបពាក់កណ្ដាលអាណត្តិ​នៃការកសាង​សហគម​អាស៊ាន​ ២០១៥ - ២០២០ និងបញ្ចប់ការអនុវត្តផែនការសកម្មភាពជាច្រើនរវាងអាស៊ាន ជាមួយដៃគូនានា។ ក្នុងនាម​ជាប្រធានអាស៊ាន វៀតណាមមានការទទួលខុសត្រូវផង និងមានឱកាសផង។ ការទទួលខុស​ត្រូវ​ចម្បង​គឺធ្វើយ៉ាង​មេចដើម្បីរក្សាសន្ទុះ អភិវឌ្ឍន៍អាស៊ាន។ វៀតណាមចាំបាច់ត្រូវពង្រីក និងជំរុញការកសាង​សហគមន៍​អាស៊ាន​ឲ្យកាន់តែខ្លាំងមាំមួន។
 
ក្នុងរយៈ​ពេល ២៥ ឆ្នាំនៃការចូលរួមអាស៊ាននោះ វៀតណាមជានិច្ចកាល​ជាប្រទេស​សមាជិក​ដ៏សក​ម្ម​ប្រកប​ដោយមាន​ការទទួលខុសត្រូវ និងមានការចូលរួមចំណែកដ៏សំខាន់ជាច្រើនចំពោះដំណើរការអភិវឌ្ឍន៍អាស៊ាន។ នាឆ្នាំ ២០១០ ក្នុងនាមជាប្រធានអាស៊ានជាលើកដំបូងនោះ វៀតណាម​បាន​សម្រសម្រួល​ប្លុកអាស៊ាន​លើគ្រប់​វិស័យ​ប្រកប​ដោយជោគជ័យ។ ក្នុងនាមជាប្រធានអាស៊ានលើកទីពីរឆ្នាំ ២០២០ នោះ វៀតណាមបន្ត​ពង្រីក​សមិទ្ធិ​ដែលអាស៊ានទទួលបាន ជំរុញកិច្ចសហប្រតិបត្តិការផ្ទៃក្នុង និងលើកកម្ពស់ឋានៈ​របស់​អាស៊ានលើឆាក​អន្តរជាតិ​។ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងជា អគ្គលេខា​ធិការ​នៃគណៈកម្មាធិការ​ជាតិអាស៊ានវៀតណាម ២០២០បានសង្កត់ធ្ងន់ថា៖
 
“ក្រោយរយៈពេល ១០ ​ឆ្នាំ វៀតណាមមានការរីកចម្រើនជាច្រើន ទាំងឋានៈ និងតួនាទី ជាពិសេសគឺយើងមាន បទពិសោធន៍ជា ច្រើន​ក្នុង ការរៀបចំកិច្ចប្រជុំ ដូចនេះ។ លើសពីនេះទៅទៀត កិត្យានុភាពវៀតណាម ក៏កាន់​តែកើន​ឡើង ដែល​ ទទួលបានការជឿទុកចិត្តនិងការគាំទ្រពីបណ្តាប្រទេ​សក្នុងតំបន់​ ក៏ដូចជា​នៅលើ​ពិភពលោក​​ផង​ដែរ”។
 
ដោយបទ​ពិសោធន៍ដែលមានស្រាប់ និងស្មារតីខិតខំប្រឹងប្រែងខ្ពស់នោះ វៀតណាមបាន​ត្រៀម​ខ្លួន​ជា​ស្រេច​បង្ហាញ​សម្ថភាព​របស់ខ្លួន និងពង្រីកតួនាទីជាអ្នកដឹកនាំ ប្តេជ្ញាចិត្តនិងផ្ដល់អាទិភាពបំផុត សំដៅ​អនុវត្តភារកិច្ច​នេះប្រកបដោយជោគ​ជ័យ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

រដ្ឋធានី Ha Noi សម្របសម្រួលជាមួយខេត្ត Vinh Phuc និងខេត្ត Phu Tho ដើម្បីបង្កើនការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារនៃផលិតផលកសិកម្ម រុក្ខាកម្ម និងជលផល។

រដ្ឋធានី Ha Noi សម្របសម្រួលជាមួយខេត្ត Vinh Phuc និងខេត្ត Phu Tho ដើម្បីបង្កើនការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារនៃផលិតផលកសិកម្ម រុក្ខាកម្ម និងជលផល។

នាពេល​ថ្មីៗនេះ មន្ទីរកសិកម្ម និងអភិវឌ្ឍជនបទ Ha Noi និងមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្ត Vinh Phuc និងខេត្តមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្ត Phu Tho បានស្ទង់មតិ និងធ្វើការជាមួយអង្គភាពផលិតកម្ម និងធ្វើអាជីវកម្មនៅតំបន់នោះ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងលើកកំពស់គុណភាពកសិកម្ម រុក្ខាកម្ម និងជលផលក្នុងដំណាក់កាល ២០២២-២០២៥។

Top