• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានតែងតាំងជាប្រធាននៃសន្និសីទត្រួតពិនិត្យលើកទី១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

ក្នុងអំឡុងពេលពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ១០ ខែឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក បានប្រព្រឹត្តទៅសម័យប្រជុំលើកទី ៣ និងចុងក្រោយនៃគណៈកម្មាធិការត្រៀមរៀបចំ (PrepCom ៣) ដើម្បីត្រៀមរៀបចំសម្រាប់ការរៀប ចំសន្និសីទត្រួតពិនិត្យលើកទី ១១ (RevCon១១) នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយ ភាយនៃអាវុធនុយក្លេអ៊ែរ (NPT) នៅឆ្នាំ ២០២៦។

សម័យប្រជុំមានការចូលរួមពីតំណាងប្រទេសសមាជិកសន្ធិសញ្ញាចំនួន ១៩១ និងអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាង ៨០ ដែលប្រតិបត្តិក្នុងវិស័យរំសាយនិងមិន រីកសាយភាយអាវុធនុយក្លេអ៊ែរ។

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការគាំទ្រចំពោះការចូលជាធរមានដំបូងនៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) និងការអនុវត្តសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW)។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងសារជាថ្មីអំពីគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការប្តេជ្ញាចិត្តអនុវត្តគោលដៅ NPT និងសិទ្ធិស្របច្បាប់របស់ប្រទេសនានាក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព។ ជាពិសេស សម័យប្រជុំ PrepCom ៣ បានយល់ព្រមតែងតាំងវៀតណាមធ្វើជាប្រធាននៃសន្និសីទត្រួតពិនិត្យ NPT លើកទី ១១នៅឆ្នាំ ២០២៦ ដោយផ្អែកលើការតែងតាំងរបស់ប្រទេសសមាជិកចំនួន ១២០ នៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ។

ក្នុងពិធីបិទ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានថ្លែងអំណរគុណចំពោះប្រទេសនានាចំពោះការជឿទុកចិត្ត និងការគាំទ្រ ហើយបានសង្កត់ធ្ងន់ថា វៀតណាមនឹងខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានាដើម្បីអនុវត្តដំណើរការត្រួតពិនិត្យ NPT ដើម្បីសម្រេចបានលទ្ធផលដែលឆ្លើយតបនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top