ព័ត៌មាន
វៀតណាមបានជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានប្រមុខរដ្ឋ
ថ្នាក់ដឹកនាំជាន់ខ្ពស់ និងរដ្ឋមន្ត្រីនៃប្រទេសជាសមាជិក ជាង១០០នាក់
រួមជាមួយនឹងថ្នាក់ដឹកនាំប្រទេសអ្នកសង្កេតការណ៍ និងអង្គការអន្តរជាតិ និងតំបន់។
នៅក្នុងកិច្ចប្រជុំនេះ វៀតណាមត្រូវបានជ្រើសរើសឱ្យធ្វើជាអនុប្រធានគណៈកម្មាធិ ការ
ប្រតិបត្តិនៃកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ
ដែលតំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កិច្ចប្រជុំកំពូលលើកទី
១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធបានធ្វើឡើងនៅថ្ងៃទី ១៩ និង ២០ខែមករា ឆ្នាំ ២០២៤
ហើយថ្នាក់ដឹកនាំជាន់ខ្ពស់បានពិភាក្សាដើម្បីអនុម័តឯកសារសំខាន់ៗជាច្រើននៃកិច្ចប្រជុំ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan មានជំនួបសំខាន់ៗជាច្រើនជាមួយសមាជិកការិយាល័យនយោបាយ
បក្សកុម្មុយនិស្តគុយបា អនុប្រធានសាធារណៈរដ្ឋគុយបា Salvador Valdés Mesa; អនុប្រធានាធិបតីនៃសាធារណរដ្ឋ
Benanh លោកស្រី Mariam Chabi Talata និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ
លោក Dennis Francis។
ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ
លោក Dennis Francis អនុប្រធានរដ្ឋ លោកស្រី Vo
Thi Anh Xuan បានគោរពអញ្ជើញលោក Dennis Francis មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ៕





