នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ អនុប្រធានរដ្ឋ លោក Vo Thi Anh Xuan បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុង Kampala ប្រទេស Uganda។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុង Kampala (អ៊ូហ្គង់ដា) (រូបថត៖ TTXVN)
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានប្រមុខរដ្ឋ
ថ្នាក់ដឹកនាំជាន់ខ្ពស់ និងរដ្ឋមន្ត្រីនៃប្រទេសជាសមាជិក ជាង១០០នាក់
រួមជាមួយនឹងថ្នាក់ដឹកនាំប្រទេសអ្នកសង្កេតការណ៍ និងអង្គការអន្តរជាតិ និងតំបន់។
នៅក្នុងកិច្ចប្រជុំនេះ វៀតណាមត្រូវបានជ្រើសរើសឱ្យធ្វើជាអនុប្រធានគណៈកម្មាធិ ការ
ប្រតិបត្តិនៃកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ
ដែលតំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កិច្ចប្រជុំកំពូលលើកទី
១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធបានធ្វើឡើងនៅថ្ងៃទី ១៩ និង ២០ខែមករា ឆ្នាំ ២០២៤
ហើយថ្នាក់ដឹកនាំជាន់ខ្ពស់បានពិភាក្សាដើម្បីអនុម័តឯកសារសំខាន់ៗជាច្រើននៃកិច្ចប្រជុំ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan មានជំនួបសំខាន់ៗជាច្រើនជាមួយសមាជិកការិយាល័យនយោបាយ
បក្សកុម្មុយនិស្តគុយបា អនុប្រធានសាធារណៈរដ្ឋគុយបា Salvador Valdés Mesa; អនុប្រធានាធិបតីនៃសាធារណរដ្ឋ
Benanh លោកស្រី Mariam Chabi Talata និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ
លោក Dennis Francis។
ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ
លោក Dennis Francis អនុប្រធានរដ្ឋ លោកស្រី Vo
Thi Anh Xuan បានគោរពអញ្ជើញលោក Dennis Francis មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ៕