• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានចូលរួមសម័យប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាមនុស្សធម៌

ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) ចាប់ពីថ្ងៃទី ២១ ខែមិថុនា ដល់ថ្ងៃទី ២៣ ខែមិថុនា បានបើកសម័យប្រជុំស្តីពីបញ្ហាមនុស្សធម៌ ក្រោមប្រធានបទ "ពង្រឹងជំនួយមនុស្សធម៌៖ ការអនុវត្តល្អ និងសកម្មភាពអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ ស្តារឡើងវិញក្រោយជំងឺកូវីដ -១៩និងឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ”។
  ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ (រូបថត៖ Pham Huan/VOV)  

ថ្លែងមតិក្នុងសម័យប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួយមនុស្សធម៌ និងតួនាទីរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅក្នុងវិស័យនេះ។ ដូច្នេះហើយ ក្នុងឆ្នាំ ២០២២ វៀតណាមបានបរិច្ចាគទឹកប្រាក់ ៥០០.០០០ដុល្លារ ដល់មូលនិធិមនុស្សធម៌របស់អង្គការសហប្រជាជាតិ និង ១ លានដុល្លាដល់យន្តការ COVAX។ នៅក្នុងតំបន់ វៀតណាមក៏រួមជាមួយបណ្តាប្រទេសសមាជិកអាស៊ានតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA) និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

  ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ Pham Huan/VOV)  

លោកឯកអគ្គរដ្ឋទូតបានអះអាងថា សន្តិភាពនិងស្ថិរភាពគឺជាកត្តាចម្បងដើម្បីធានាលទ្ធភាពទទួលបានជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងមិនមានការអាក់ខានសម្រាប់អ្នកត្រូវការជំនួយ។ សកម្មភាពមនុស្សធម៌គួរតែផ្អែកលើគោលការណ៍អព្យាក្រឹតភាព មិនលំអៀង និងឯករាជ្យ ដោយប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ស្របតាមលក្ខខណ្ឌ តម្រូវការ និងកាលៈទេសៈរបស់ប្រទេសនីមួយៗ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ត្រូវពង្រឹងការសម្របសម្រួល កសាងទំនុកចិត្តរវាងភ្នាក់ងារអង្គការសហប្រជាជាតិ ជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងសកម្មភាព ហិរញ្ញវត្ថុ និងការចែករំលែកទិន្នន័យ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងការគំរាមកំហែងមនុស្សធម៌សកលដែលកំពុងកើតមានឡើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការិយាល័យនយោបាយបានជូនដំណឹងអំពីស្ថានភាពសុខភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

ការិយាល័យនយោបាយបានជូនដំណឹងអំពីស្ថានភាពសុខភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាទិភាពរយៈពេលសម្រាប់លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្តោតលើការព្យាបាលសកម្ម ការិយាល័យនយោបាយបានចាត់លោក To Lam ដែលជាសមាជិកការិយាល័យនយោបាយ ជាប្រធានរដ្ឋ ធ្វើជាអធិបតីការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។

Top