• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយបណ្ដាដៃគូរបស់ អាមេរិកដើម្បីរក្សាទំនាក់ទំនងទ្វេភាគី

ចំពោះរឿងហេតុនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានធ្វើសេចក្ដីថ្លែងការណ៍ ហើយធនាគាររដ្ឋវៀតណាមក៏បានចេញ សេចក្ដីប្រកាសព័ត៌មានយ៉ាងទាន់ពេលវេលាផងដែរ ដែលក្នុងនោះអះអាង ថា ការប្រតិបត្តិគោលនយោបាយរូបិយវត្ថុរបស់វៀតណាមគឺសំដៅរក្សា ម៉ាក្រូសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនជាការបញ្ចុះតម្លៃរូបិយប័ណ្ណដើម្បីបង្កើត ប្រៀបខ្លាំងពាណិជ្ជកម្មនោះឡើយ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី១៨ ខែធ្នូ អញ្ជើញថ្លែងនៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ រដ្ឋាភិបាលដែលពិភាក្សាអំពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តស្ដីពីភារកិច្ច ដំណោះស្រាយសំខាន់ៗសម្រាប់អនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងគម្រោងថវិការដ្ឋឆ្នាំ ២០២១ នោះ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានលើកឡើងព័ត៌មានដែលក្រសួងរតនាគារអាមេរិកដាក់ បញ្ចូលស្វីសនិងវៀតណាមទៅក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសបន្លំរូបិយប័ណ្ណ។ ចំពោះរឿងហេតុនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានធ្វើសេចក្ដីថ្លែងការណ៍ ហើយធនាគាររដ្ឋវៀតណាមក៏បានចេញ សេចក្ដីប្រកាសព័ត៌មានយ៉ាងទាន់ពេលវេលាផងដែរ ដែលក្នុងនោះអះអាង ថា ការប្រតិបត្តិគោលនយោបាយរូបិយវត្ថុរបស់វៀតណាមគឺសំដៅរក្សាម៉ាក្រូសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនជាការបញ្ចុះតម្លៃរូបិយប័ណ្ណដើម្បីបង្កើតប្រៀបខ្លាំងពាណិជ្ជកម្មនោះឡើយ។ តាមពិតទៅនាយករដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមបានធ្វើការបញ្ជាដឹកនាំជាច្រើនលើកច្រើន សារនាពេលកន្លងមកនេះ។ ដោយឈរលើមូលដ្ឋាននោះ បណ្ដាក្រសួង ស្ថាប័ននានារបស់វៀតណាមបានសហប្រតិបត្តិការជាមួយដៃគូរបស់ អាមេរិក ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហានៅសេស សល់ ការជំពាក់ជំពិន សំដៅរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយ ស្ថិរភាព។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយភាគី អាមេរិកដើម្បីរក្សាការរីកចម្រើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីយ៉ាងខ្លាំងក្លានាពេលខាងមុខ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ ប្រជាជននិងសហគ្រាសនៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top