• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តរួមចំណែកទៅក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

“គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍន៍នៅឧបទ្វីបកូរ៉េ; គាំទ្រភាគីនានាក្នុងការបង្ហាញសុច្ឆន្ទៈជំរុញ កិច្ចសន្ទនា និងការខិតខំប្រឹងប្រែងសម្រាប់គោលដៅរំសាយអាវុធនុយក្លេអ៊ែរ និង កសាងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ..."
  លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។ (រូបថត៖ baoquocte.vn)  

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍ របស់ក្រសួងការ បរទេសវៀតណាម ឆ្លើយសំណួរអំពីខ្លឹមសារនៃជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ រវាងលោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ស្តីពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា៖

“គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍន៍នៅឧបទ្វីបកូរ៉េ; គាំទ្រភាគីនានាក្នុងការបង្ហាញសុច្ឆន្ទៈជំរុញ កិច្ចសន្ទនា និងការខិតខំប្រឹងប្រែងសម្រាប់គោលដៅរំសាយអាវុធនុយក្លេអ៊ែរ និង កសាងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ ដោយឈរលើស្មារតីនោះ ព្រមទាំង ក្នុងនាមជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយស.ប.បកូរ៉េ និង មានទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូងនោះ វៀតណាម បាននិងកំពុងបន្តរួមចំណែកទៅក្នុងដំណើរការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាពិភពលោក”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top