• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបម្រើការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានបង្កើនការគាំទ្រដល់ការអនុវត្តភារកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ ព្រមទាំងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនិងអនុស្សារណៈនៃការយោគយល់ ដែលបានចុះហត្ថលេខាជាមួយដៃគូនានាដូចជាអ៊ីស្រាអែល ចិនជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី គុយបា សហរដ្ឋអាមេរិក ប៊ែលហ្សិក ហុងគ្រី          អ៊ីតាលី ក៏ដូចជាកម្មវិធីស្រាវជ្រាវរួមអាស៊ីបូព៌ា (E-ASIA JRP) និងកម្មវិធីអាស៊ីអាគ្នេយ៍និងអឺរ៉ុប (SEA-EU JFS)ជាដើម។

 បុគ្គលិកក្រុមហ៊ុនឯកបុគ្គលវ៉ាក់សាំងនិងផលិតផលជីវសាស្ត្រលេខ១ (VABIOTECH) (រួថត៖ VNA)


ក្នុងបរិបទដែលជំងឺកូវីដ-១៩ នៅតែវិវត្តន៍ដ៏ស្មុគស្មាញនៅវៀតណាម ក៏ដូចជានៅលើពិភពលោកអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Le Xuan Dinh បានមានប្រសាសន៍ថា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពុងបន្តជំរុញការអនុវត្តកម្មវិធីស្រាវជ្រាវសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងបំពេញភារកិច្ចស្រាវជ្រាវសម្រាប់ផលិតកម្មនិងជីវភាពរស់នៅ ជាពិសេសគឺការស្រាវជ្រាវលើផលិតកម្មវ៉ាក់សាំង។

ហេតុដូច្នោះ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានបង្កើនការគាំទ្រដល់ការអនុវត្តភារកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ ព្រមទាំងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនិងអនុស្សារណៈនៃការយោគយល់ ដែលបានចុះហត្ថលេខាជាមួយដៃគូនានាដូចជាអ៊ីស្រាអែល ចិនជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី គុយបា សហរដ្ឋអាមេរិក ប៊ែលហ្សិក ហុងគ្រី    អ៊ីតាលី ក៏ដូចជាកម្មវិធីស្រាវជ្រាវរួមអាស៊ីបូព៌ា (E-ASIA JRP) និងកម្មវិធីអាស៊ីអាគ្នេយ៍និងអឺរ៉ុប (SEA-EU JFS) ជាដើម។ ក្រៅពីនេះទៀត ក្រសួងក៏មានភាពម្ចាស់ការក្នុងការតភ្ជាប់ជាមួយវេទិកាសំខាន់ៗ ដើម្បីសិក្សារៀនសូត្របទពិសោធន៍និងចែករំលែកវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយសហគមន៍អន្តរជាតិ ក៏ដូជជាផ្សព្វផ្សាយនិងណែនាំអំពីលទ្ធផលក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ របស់ វៀតណាម ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top