• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តកែលម្អយ៉ាងខ្លាំងក្លាបរិយាកាសវិនិយោគធុរកិច្ច ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងសេអ៊ូល ក្នុងជំនួបទទួលជួបថ្នាក់ដឹកនាំសាជីវកម្មកូរ៉េខាងត្បូង ឈានមុខគេ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមបន្តកែលម្អយ៉ាងខ្លាំងនូវបរិយាកាសវិនិយោគធុរកិច្ច ដើម្បីទាក់ទាញវិនិយោគិនបរទេសរួមទាំងវិនិយោគិនកូរ៉េខាងត្បូងផងដែរ។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបលោក Brian Kwon នាយកប្រតិបត្តិ អនុប្រធាន LG (រូបថត៖ TTXVN)  
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបលោក Shin Dong Bin ប្រធាន Lotte Group (រូបថត៖ TTXVN)   
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបលោក Jae Hoon Chang ប្រធាន និងជានាយកប្រតិបត្តិ Hyundai Motor (រូបថត៖ TTXVN)  

ក្នុងជំនួបទទួលជួបជាមួយលោក Kyung Shik Sohn ប្រធានសាជីវកម្ម CJ, ដែលជាក្រុមហ៊ុនវិនិយោគនៅវៀតណាមលើវិស័យផលិតចំណីអាហារ ចំណីសត្វ ជីវវិទ្យា ភស្តុភារ និងវប្បធម៌ លោកប្រធានរដ្ឋបានស្នើឲ្យ ក្រុមហ៊ុន CJ Group បន្តពង្រីកការវិនិយោគនៅវៀតណាម ប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផលិតកម្មសកល។

ទទួលជួបជាមួយលោក Shin Dong-bin ប្រធាន និងជានាយកប្រតិបត្តិនៃ Lotte Group លោកប្រធានរដ្ឋបានស្វាគមន៍ចំពោះក្រុមហ៊ុន Lotte Group ដែលចាប់ផ្តើមគម្រោងទីក្រុងដ៏ធំមួយនៅទីក្រុងហូជីមិញនៅដើមខែកញ្ញា ហើយ Lotte Mall បឹងខាងលិខ (ហាណូយ) នឹងចាប់ផ្តើមដំណើរការចាប់ពីខែសីហា ឆ្នាំ ២០២៣; ទន្ទឹមនឹងនោះ លោកបានស្នើឲ្យក្រុមស្រាវជ្រាវ និងវិនិយោគសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងតំបន់ទីក្រុងក្នុងខេត្ត Long An ផងដែរ។

ទទួលជួបជាមួយប្រធានក្រុមហ៊ុន Daewoo E&C Group នៃប្រទេសកូរ៉េខាងត្បូង លោក Jung Won-ju, ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឱ្យ Daewoo E&C វិនិយោគសាងសង់មន្ទីរពេទ្យធំមួយនៅវៀតណាម។ ទន្ទឹមនឹងនោះ គឺការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រេង និងឧស្ម័ន ទីក្រុងឆ្លាតវៃ។

នាព្រឹកថ្ងៃទី៥ ខែធ្នូនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបថ្នាក់ដឹកនាំសាជីវកម្មដូចជា LG ក្រុមហ៊ុន Hyundai Motor ក្រុមហ៊ុន GS E&C ក្រុមហ៊ុន Doosan Enerbility ក្រុមហ៊ុនដៃគូមួយចំនួន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top