• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើតការចាប់អារម្មណ៍នៅការតាំងពិព័រណ៍ការពារជាតិនិងសន្តិសុខអន្តរជាតិឆ្នាំ២០២៣

ការតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ ២០២៣ កំពុងប្រព្រឹត្តទៅនៅ ប្រទេសថៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា។

ការតាំងពិព័រណ៍ឆ្នាំនេះមានការចូលរួមពីក្រុមហ៊ុនផលិតកម្មយោធាឈានមុខគេលើពិភពលោកជិត ៥០០ មកពីប្រទេសចំនួន ៥០ ដែលត្រូវបានវាយតម្លៃថាជាព្រឹត្តិការណ៍យោធាអន្តរជាតិដ៏សំខាន់មួយនៃតំបន់អាស៊ីអាគ្នេយ៍និងស្ថិតក្នុងចំណោមកំពូលទាំង ១៥ នៅ លើពិភពលោក។

លោកឧត្តមសេនីយឯក Phung Si Tan អញ្ជើញទស្សនាស្តង់របស់ Viettel នៅការតាំងពិព័រណ៍ការពារនិងសន្តិសុខអន្តរជាតិឆ្នាំ ២០២៣។ (រូបថត៖ VOV)
សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍កងទ័ព Viettel ជាមួយនឹងតំណាង ជាសាជីវកម្មឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Viettel (Viettel High Tech) បានចូលរួមក្នុង ការតាំងពិពណ៌ក្នុងនាមជាស្តង់ជាតិវៀតណាម។ ស្តង់បង្ហាញផលិតផលជាង ៦០ ជាទម្រង់គំរូ និងវីដេអូ។ ជាលើកដំបូងដែលចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជា តំណាងនៃឧស្សាហកម្មការពារជាតិវៀតណាម Viettel បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ វៀតណាមដើម្បីមានភាពខ្លួនទីពឹងខ្លួនចំពោះឧបករណ៍បរិក្ខារបម្រើភារកិច្ចការពារមាតុភូមិ។ លោកឧត្តមសេនីយឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជន វៀតណាម ប្រធានគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដែលអញ្ជើញចូលរួម ការតាំងពិព័រណ៌ បានឲ្យដឹងថា៖ “ការដែលសម្ព័ន្ធក្រុមហ៊ុន Viettel តំណាងឲ្យកងទ័ពវៀតណាមចូលរួមការតាំង ពិព័រណ៌ការពារជាតិអន្តរជាតិនៅប្រទេសថៃ គឺសំដៅអនុវត្តន៍គោលនយោបាយកិច្ចការ បរទេសសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសផ្នែកការពារជាតិយ៉ាងសកម្ម ទូលំទូលាយ និងស៊ីជម្រៅ ជាមិត្តរបស់បណ្ដាបប្រទេស ដើម្បីសន្តិភាពរបស់វៀតណាម។ វៀតណាមក៏កំពុងអនុវត្តន៍យុទ្ធសាស្ត្រការពារជាតិ និងយុទ្ធសាស្ត្រដើម្បីសន្តិ ភាពផងដែរ។ អំណាចការពារជាតិរបស់វៀត ណាម គឺដើម្បីការពារមាតុភូមិ ក្នុងគោល បំណងសន្តិភាព សមស្របនឹងប្រធានបទនៃការតាំងពិព័រណ៍នេះ គឺអំណាចនៃភាព ជាដៃគូ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top