• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនៅតែជាគោលដៅ​​ដ៏ទាក់ទាញនៃ​លំហូរទុនវិនិយោគ​​​បរទេសសម្រាប់​សហគ្រាស​អឺរ៉ុប

យោងតាមរបាយការណ៍ សន្ទស្សន៍បរិយាកាសធុរកិច្ច (BCI) ថ្មីបំផុតដែលបានធ្វើឡើងដោយសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) និង Decision Lab មេដឹកនាំធុរកិច្ចអឺរ៉ុបបានសំឡឹងឃើញថា សេដ្ឋកិច្ចវៀតណាមមានភាពប្រសើរឡើងជាក់លាក់មួយចំនួន។
វៀតណាមនៅតែជាគោលដៅដ៏ទាក់ទាញនៃលំហូរទុនវិនិយោគបរទេសសម្រាប់សហគ្រាសអឺរ៉ុប។ (រូបភាព៖ TTXVN)

សន្ទស្សន៍បរិយាកាសធុរកិច្ច (BCI) ត្រូវបានចាត់ទុកថា ជាការវាល់វែងឈានមុខគេ សម្រាប់សហគមន៍ធុរកិច្ចនិងអ្នកវិនិយោគអឺរ៉ុប យល់ដឹងកាន់តែច្បាស់អំពីទីផ្សារ វៀតណាម។ ការស្ទង់មតិប្រចាំត្រីមាស គឺជាការបូកសរុបការឆ្លើយតបពីបណ្តាញដ៏ធំធេង រួមមានមានសមាជិក EuroCham វៀតណាម   ចំនួន១.៣០០នាក់ ដែលតំណាងឱ្យស្ទើរតែគ្រប់វិស័យនៃសេដ្ឋកិច្ចថាមវន្តរបស់វៀតណាម។ យោងតាមរបាយការណ៍នេះ ធុរកិច្ចអឺរ៉ុបបន្តកំណត់អត្តសញ្ញាណវៀតណាមជាគោលដៅដ៏ទាក់ទាញយ៉ាងខ្លាំងចំពោះលំហូរទុនវិនិយោគពីបរទេស (FDI) ដោយមានម្ចាស់សហគ្រាសជាង ៣% បានចាត់ទុកវៀតណាមជាប្រទេសមួយក្នុងចំណោមគោលដៅវិនិយោគសំខាន់ទាំងបីរបស់ពួកគេនៅទូទាំងពិភពលោក។ ជាទូទៅ អ្នកឆ្លើយតបតាមការស្ទង់មតិប្រមាណ ៣៦% បានចាត់ចំណាត់ថ្នាក់វៀតណាមនៅលំដាប់លេខ ១ ក្នុងកំពូល ៣ ឬ កំពូល ៥ នៃគោលដៅវិនិយោគឈានមុខគេនៅលើពិភពលោក។ របាយការណ៍របស់ EuroCham ក៏ផ្តល់អនុសាសន៍ថា វៀតណាមត្រូវបន្តកែលម្អក្របខ័ណ្ឌច្បាប់ របបពន្ធដារ ដើម្បីបង្កើនភាពទាក់ទាញក្នុងនាមជាគោលដៅវិនិយោគសកម្ម៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top