កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកទី១២ (MC ១២) បានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ១២ ដល់ទី១៥ ខែមិថុនា ដោយមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់មកពីសមាជិក WTO ចំនួន១៦៤។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
ក្នុងសុន្ទរកថានៅកិច្ចប្រជុំ លោករដ្ឋមន្ត្រី Nguyen Hong Dien បានបញ្ជាក់នូវការ គាំទ្ររបស់ វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាបញ្ជាក់នូវការខិតខំ ប្រឹងប្រែងរួមជាមួយសមាជិកដទៃ រួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែល សេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាប់តាំងពីចូល ជាសមាជិក WTO មក វៀតណាមបាននិងកំពុងបន្តចូលរួមដោយអស់ពីចិត្តក្នុងប្រព័ន្ធ ពាណិជ្ជកម្ម។ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយសមាជិក WTO ក្នុងការរក្សា និងពង្រឹងប្រព័ន្ធពហុភាគីដោយមានតួរអង្គស្នូលគឺ WTO ក្នុងការជំរុញ និងជួយសម្រួល ដល់ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាធានាប្រភពផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមសំខាន់ៗក្នុងតំបន់និងទូទាំងពិភពលោកផងដែរ។