អញ្ជើញចូលរួមនិងថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ និងចេញផ្សាយគោលនយោបាយនិងយន្តការជាច្រើន ដើម្បីជំរុញការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ ការិយាល័យនយោបាយបានចេញផ្សាយសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងវិស័យជាច្រើន ក្នុងនោះមានសេចក្តីសម្រេច លេខ ៥៧, ៥៩, ៦៦, ៦៨, ៧០, ៧១, ៧២... ដែលកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាគន្លឹះសំខាន់ៗ។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភារកិច្ចមួយចំនួន សម្រាប់រយៈពេលខាងមុខ ដើម្បីនាំ វៀតណាមទៅជាប្រទេសចាប់ផ្តើមអាជីវកម្ម និង នវានុវត្តន៍ ដើម្បីបន្តមាន "យូនីខន" បច្ចេកវិទ្យា និងដើម្បីតាមទាន់ រក្សាល្បឿន និងអាចស្ទុះឈានទៅមុខក្នុងលំហូរបច្ចេកវិទ្យាសកល។ ទាំងនេះគឺជា ជំរុញការផ្លាស់ប្តូរឌីជីថល ដើម្បីឱ្យនីតិវិធីរដ្ឋបាលទាំង ១០០% ត្រូវបានអនុវត្តន៍លើលំហរ ឌីជីថល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដាក់ស្នើយុទ្ធសាស្ត្រជាតិស្តីពីការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ក្នុងខែនេះ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាជីវកម្មនិងវិនិយោគិនត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃប្រឌិត; វិនិយោគយ៉ាងសកម្ម លើបច្ចេកវិទ្យានិងគំរូថ្មីៗ ពង្រីកស្មារតីចាប់ផ្តើមអាជីវកម្ម ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលយកហានិភ័យ; បង្កើតវប្បធម៌នៃការច្នៃប្រឌិតនៅទូទាំងសង្គម។
ទាក់ទងនឹងការរៀបចំ TECHFEST លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តច្នៃប្រឌិតនិងលើកកម្ពស់ TECHFEST ដល់កម្រិតតំបន់និងអន្តរជាតិ ដើម្បីឱ្យ TECHFEST ក្លាយទៅជាទីតាំងទាក់ទាញធនធានអន្តរជាតិ មូលនិធិវិនិយោគ អ្នកជំនាញ និងសាជីវកម្មបច្ចេកវិទ្យា។ នាយករដ្ឋមន្ត្រីជឿជាក់ថា ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និង នវានុវត្តន៍ជាតិ នឹងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយ វៀតណាមនឹងក្លាយជាគោលដៅ ដ៏ទាក់ទាញមួយ សម្រាប់ទេពកោសល្យ បច្ចេកវិទ្យា និងសហ គមន៍ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោក។







