
វៀតណាមនិង CLMV ផ្លាស់ប្តូរបទពិសោធន៍ឃ្លាំមើល គ្រប់គ្រងថវិការដ្ឋនិងវិនិយោគសាធារណៈ
នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ សន្និសីទសហប្រតិបត្តិការលើកទី៧រវាងរដ្ឋសភានៃប្រទេសចំនួន៤ជាសមាជិកក្រុមសហប្រតិបត្តិការអនុតំបនទន្លេមេគង្គ(CLMV) រួមមាន៖កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានប្រារព្វឡើងនៅទីក្រុងភ្នំពេញ (កម្ពុជា) ដោយប្រធាបទ៖បទពិសោធន៍ឃ្លាំមើលគ្រប់គ្រងថវិការដ្ឋនិងវិនិយោគសាធារណៈ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិនបានសង្កត់ធ្ងន់ថា៖ សន្និសីទជាឱកាសមួយដើម្បីរដ្ឋសភានៃប្រទេសទាំងបួន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាក្នុងសកម្មភាពជំនាញ ជាពិសេសគឺក្នុងការងារគ្រប់គ្រង ឃ្លាំមើលហិរញ្ញវត្ថុនិងថវិការដ្ឋ។ សន្និសីទក៏ជាឱកាសពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបួន CLMV រួមចំណែកថែរក្សាសន្តិសុខនិងស្ថិរភាពនៅប្រទេសនីមួយៗ លើតំបន់ និងពិភពលោកផងដែរ។
បន្ទាប់ពីពិធីបើក គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ-ថវិការដ្ឋរបស់រដ្ឋសភា លោក Nguyen Duc Hai បានអញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាដើមដំបូងដោយប្រធានបទ៖ លើកកំពស់តួនាទីឃ្លាំមើលរបស់រដ្ឋសភាចំពោះការវិនិយោគសាធារណះ។
តាមរបៀបវារះ ក្នុងរយៈពេលពីរថ្ងៃសន្និសីទប្រព្រឹត្តទៅនេះ ក្រៅពីកិច្ចប្រជុំពិភាក្សាពោលខាងលើនៅមានកិច្ចប្រជុំពិភាក្សាចំនួន៣ទៀតគឺ៖ គ្រប់គ្រងល្អជាកូនសោសំរាប់ការងារគ្រប់គ្រងថវិកា និងវិនិយោគសាធារណៈ ចែករំលែកបទពិសោធន៍និងមេរៀនពីតួនាទីរបស់សវនាកម្មរដ្ឋ វាយតំលៃលទ្ធផលសិក្ខាសាលាលើកទី៦នៅទីក្រុង Da Nang ( វៀតណាម) និងបង្កើតផែនការសហប្រតិបត្តិការក្នុងអនាគត។
សន្និសីទលើកនេះបិទបញ្ចប់នាថ្ងៃទី១៤មិនា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម