• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌូនេស៊ីជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ


 ពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្សលោក Nguyen Phu Trong នៅព្រលានយន្តហោះ Soekarno-Hatta (រូបថត៖TTXVN)

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចជាផ្លូវការនៅសា​ធារណៈរដ្ឋ​ឥណ្ឌូនេស៊ី នាថ្ងៃទី២២ ខែសីហា​ ឆ្នាំ​២០១៧ នៅរដ្ឋ​ធានី​ហ្សាកាតា​ អគ្គលេខាប​ក្សកុម្មុយ​នីស្ត​វៀត​ណាម​ លោក Nguyen Phu Trong បានអញ្ជើញជួប​សន្ទនា ជាមួយ​ប្រធាន​​ក្រុមប្រឹក្សាតំ​ណាង​ប្រជាជន (សភាជាន់ទាប)​ ឥណ្ឌូនេស៊ីលោក S​etya Novan​to។ នៅទី​នេះ ថ្នាក់ដឹក​នាំ​ទាំង​​២រូបបាន​ឯកភាព​ថា ប្រទេសទាំង២ចាំបាច់ត្រូ​វបើកទូលាយ​ថែមទៀត​ទំនាក់ទំ​នង រវាង​បក្ស រដ្ឋាភិបាល​ រដ្ឋសភានិងអង្គកា​រមហាជននានា រួមចំណែក​ពង្រឹង និងពង្រីកទំនា​ក់ទំនងមិត្ត​ភាពប្រពៃណី ដៃគូ​យុទ្ធសាស្ត្រ រវាងប្រទេសទាំង២នាពេលខាង​មុខ។ ថ្នាក់ដឹកនាំទាំង២រូប​ បានឯកភាពលើ​ការជំរុញខ្លាំង ទំនាក់​​ទំនងសហប្រតិបតិ្តការរវាងប្រ​ទេសទាំង២ លើវិស័យសេដ្ឋកិច្ច ពាណិ​ជ្ជកម្ម ខំប្រឹង​ប្រែងនាំ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីឡើង​ដល់ ទៅ៨ពាន់លាន ដុល្លាអា​មេរិកនាឆ្នាំ២០១៨ ហើយសំរេចគោ​លដៅ ​១០ពាន់លាន​ដុល្លាអាមេរិក​​យ៉ាងឆាប់ៗ​។ ទន្ទឹមនឹងនោះ​ ភាគីទាំង២បន្តបង្កើន​ការផ្លាស់​ប្ដូរព័ត៌មាន​និងសហការ​យ៉ាងស្អិត​រមួត គាំទ្រ​​គ្នាទៅវិញទៅមកនៅវេទិកាតំបន់ និ​ងអន្តរជាតិទៀតផង​៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top