• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅវេទិកានវានុវត្តន៍វៀតណាម-ឥណ្ឌា។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅវេទិកានវានុវត្តន៍វៀតណាម-ឥណ្ឌា។ (រូបថត៖ VNA) 

បន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា នៅយប់ថ្ងៃទី ៦ ខែឧសភា នៅទីក្រុងញូវដេលី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅវេទិកានវានុវត្តន៍វៀតណាម-ឥណ្ឌា ក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល"។

ថ្លែងនៅក្នុងវេទិកានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធផលដ៏ធំធេងរបស់ឥណ្ឌាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន សូហ្វវែ ការបណ្តុះបណ្តាលវិស្វករ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ការទូទាត់ឌីជីថល ឧស្សាហកម្មឱសថ បច្ចេកវិទ្យាអវកាស បញ្ញាសិប្បនិម្មិត និងសឹមីកុងឌុចទ័រ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យវេទិកាផ្តោតលើការពិភាក្សានិងជំរុញទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួន៥ ដោយកំណត់យ៉ាងច្បាស់នូវវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសបច្ចេកវិទ្យាយុទ្ធសាស្ត្រដែលបង្កើតរូបរាងនៃសតវត្សរ៍ទី ២១ រួមទាំងបញ្ញាសិប្បនិម្មិត បន្ទះឈីបសឹមីកុងឌុចទ័រ បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាជីវសាស្ត្រ ថាមពលស្អាត និងផលិតកម្មឆ្លាតវៃ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមានប្រសាសន៍ថា៖

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក តូ ឡឹម បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ រូបថត៖ VNA

«កសាងលំហសហប្រតិបត្តិការថ្មីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាតាមរយៈគម្រោងទ្រង់ ទ្រាយធំ និងយន្តការសហប្រតិបត្តិការរយៈពេលវែង ដោយជំរុញការបង្កើតភាពជាដៃគូឌីជី
ថលវៀតណាម-ឥណ្ឌា។ ជំរុញគំរូ «ការស្រាវជ្រាវរួមគ្នា ការអភិវឌ្ឍរួមគ្នា ការផលិតរួមគ្នា» ដើម្បីបង្កើតផលិតផលបច្ចេកវិទ្យាដែលមានម៉ាកយីហោរួមគ្នា មានសមត្ថភាពចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។ សហគ្រាសនៃប្រទេសទាំងពីរត្រូវត្រួសត្រាយផ្លូវ និងវិនិយោគយ៉ាងក្លាហាននៅក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងអភិវឌ្ឍន៍ ព្រមទាំងចូលរួមក្នុងការកសាងគម្រោងសហប្រតិបត្តិការជានិមិត្តរូប តាមនោះនាំឱ្យទំនាក់ទំនងវៀតណាម-ឥណ្ឌាកាន់តែស៊ីជម្រៅតាមរយៈការតភ្ជាប់ផលិតកម្ម ការផ្ទេរបច្ចេកវិទ្យា និងការចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល»។

ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម និងរដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា បានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យា
ល័យ សមាគម និងសហគ្រាសនានា ក្នុងការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៃប្រទេសទាំងពីរ៕

តាម​ /vovworld.vn/km-KH

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top