• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក​ ឡេ មិញហ៊ឹង ទៅដល់ហ្វីលីពីន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨

នៅរសៀលថ្ងៃទី៧ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក​ ឡេ មិញ​ហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ចេញដំណើរ​ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨។ រូបថត៖ VNA

ការដែលលោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ​ចូលរួម​ប្រជុំកំពូល​លើក​នេះ បង្ហាញយ៉ាងច្បាស់ពីការអនុវត្តជាប់លាប់​នូវ​គោលនយោបាយ​ការបរទេសឯករាជ្យ ខ្លួន​ទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស ស្របតាមស្មារតីនៃ​មហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម; ហើយបាន​បញ្ជាក់ថា អាស៊ាននៅតែជាអាទិភាពយុទ្ធសាស្ត្រកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីនឹងមានកិច្ចប្រជុំ​និង​ជំនួប​​ជាមួយមេដឹកនាំបណ្តា​ប្រទេស។ ទាំងនេះក៏ជា​ជំនួប​ផ្ទាល់លើកដំបូងរបស់​លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ជាមួយមេដឹកនាំនៃ​បណ្តា​ប្រទេសអាស៊ាន ដែលរួមចំណែកដល់ការបង្កើតសន្ទុះវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាសម្រាប់សាមគ្គីភាពរួមនៃសហគមន៍អាស៊ានផងដែរ៕

 

តាម​ vovworld.vn/km-KH

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top