• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌាធ្វើសមយុទ្ធរួមលើតុខ្សាច់ ស្ដីពីការរក្សាសន្តិភាពនៃអង្គការ សហប្រជាជាតិ

 ពិធីបើកសមយុទ្ធរួមលើតុខ្សាច់ (រូបថត៖ vnanet.vn)
 

កម្មវិធី​នេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ ខែកក្កដា ដោយ​ផ្តោត​សំខាន់​លើ​យន្តការ​ប្រតិបត្តិ គតិយុត្តិ និងមនុស្សធម៌របស់កងកម្លាំងរក្សាសន្តិភាព ក៏ដូចជាចែករំលែកបទពិសោធន៍ និងជំនាញ​ក្នុង​បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

នាថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ស្នងការដ្ឋាន​រក្សា​សន្តិ​​ភាព​វៀត​ណាម​បាន​រៀបចំ​ការ​បើក​សម​យុ​ទ្ធរួមលើតុខ្សាច់ ជាមួយឥណ្ឌា ស្ដីពី​ការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩ ​(VINBAX - 2019) សំដៅផ្លាស់ប្ដូរបទពិសោ​ធន៍ វិធី និងជំនាញគ្រប់គ្រង ការបញ្ជ និង ការដោះស្រាយស្ថានភាពដែល​កើតឡើងនៅក្នុងសក​ម្មភាពរក្សាសន្តិភាពក្នុងបេស​កកម្មនៃអង្គការសហប្រជាជាតិ។
 ​
កម្ម​វិធីនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ ខែកក្កដា ដោយ​ផ្តោត​សំខាន់​លើយន្ត​ការ​ប្រតិបត្តិ គតិយុត្តិ និងមនុស្សធម៌របស់កងកម្លាំងរក្សាសន្តិភាព ក៏ដូចជាចែករំលែកបទពិសោធន៍ និងជំនាញ​ក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។
 
អញ្ជើញថ្លែង​នៅទីនេះ លោក វរសេនីយ៍ឯក Nguyen Nhu Canh ស្នងការរង​នៃស្នង​ការដ្ឋាន​រក្សាសន្តិភា​ពវៀ​តណា​មបា​ន​ឲ្យដឹង​ថា៖ ​កា​រធ្វើសមយុទ្ធលើកនេះ បានរួមចំណែកលើកកម្ពស់ប្រសិទ្ធ​ភាព​ចូលរួមសកម្មភាព​រក្សា​សន្តិភាព​នៃអង្គការសហប្រជាជាតិ។ តាមរយៈការធ្វើសមយុទ្ធ VINBAX - ឆ្នាំ ​២០១៩ នេះ ស្នងការដ្ឋានរ​ក្សា​សន្តិ​ភាព​​វៀតណាមមានលក្ខខណ្ឌបន្ថែមដើម្បីលើកកម្ពស់​សមត្ថភាពរៀបចំសម្មយុ​ទ្ធស្ដី​ពីការ​រក្សាសន្តិភាព​នៃអង្គការ​​សហប្រជាជាតិ។ VINBAX - ឆ្នាំ ២០១៩ ក៏ជាសកម្មភាពដែលមានអត្ថន័យពិតជាក់ស្ដែង រួមចំ​ណែក​​បង្កើនការយល់ដឹង ទំនាក់ទំនងមិត្តភាព និងកិចក្ច​សហប្រ​តិប​ត្តិ​ការលើ​វិស័យ​រក្សាសន្តិភាពនៃអ​ង្គការសហប្រជាជាតិរវាងវៀតណាម និងឥណ្ឌា​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ក្នុងសន្និសីទអនុម័តលើសេចក្តីព្រាងរបាយការរណ៍របស់ក្រុមអធិការកិច្ចនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២៥ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh។

Top