• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបតិ្តការក្នុងវិស័យបរិស្ថាន បម្រែបម្រួលអាកាសធាតុ

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ក្រសួងធនធាននិងបរិស្ថានវៀតណាមនិងក្រសួងបរិស្ថាន ដីធ្លីនិងសមុទ្រអ៊ីតាលីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាររវាងក្រសួងទាំងពីរ។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ TTXVN)

ឯកសារនេះជាបុព្វបទដើម្បីក្រសួងទាំងពីរជំរុញទំនាក់ទំនងសហប្រតិបតិ្តការក្នុងកិច្ចការពារបរិស្ថាន គ្រប់គ្រងបរិស្ថាន ដីធ្លីនិងសមុទ្រ ក៏ដូចជាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ។

នៅពិធីខាងលើ អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Le Cong Thanh បានស្នើឲ្យអ៊ីតាលីបន្ត​ជួយ​ឧបត្ថម្ភវៀតណាមក្នុងការអនុវត្តគម្រោងការណ៍ “បង្កើនប្រព័ន្ធព្យាករណ៍ ប្រកាសអាសន្នទឹកជំនន់នៅ​វៀត​ណាម​ - ដំណាក់កាលទី ២”។ លោក Le Cong Thanh ក៏ស្នើឲ្យអ៊ីតាលីពិចារណាលើការជួយឧបត្ថម្ភវៀតណាមក​សាង​គោល​នយោបាយស្ដីពីការវាយតំលៃចំពោះផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិទៅ​លើ​សហគមន៍​ ក៏ដូចជាវិធានការទប់ទល់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top