នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី Badr Abdelatty បានអះអាងថា វៀតណាមជាដៃគូដ៏សំខាន់របស់អេហ្ស៊ីបក្នុងតំបន់; ហើយជឿជាក់ថា ភាគីទាំងពីរនៅតែមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; អះអាងថា អេហ្ស៊ីបត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គភាពអាជីវកម្មនិងអ្នកវិនិយោគវៀតណាមមកបណ្តាក់ទុននៅអេហ្ស៊ីប។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រី Badr Abdelatty ដែលបានចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះការខូចខាតដោយសារព្យុះទីហ្វុង Yagi។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងអេហ្ស៊ីប ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានស្នើឱ្យប្រទេសទាំងពីររក្សាទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ។ លោក Bui Thanh Sonក៏បានស្នើឱ្យប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសនីមួយៗជាមួយអង្គការក្នុងតំបន់ដែលប្រទេសមួយទៀតជាសមាជិក។
ភាគីទាំងពីរបានអះអាងថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ រួមចំណែកជំរុញថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងអេហ្ស៊ីប៕