• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអូស្ត្រាលីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

​នៅក្នុងពិធីទទួល​ជួបជាមួយឯកអគ្គរដ្ឋទូ​តអូស្ត្រាលីប្រចាំនៅវៀតណាម ​លោក Craig Chittick នាថ្ងៃទី​២៤ ខែតុលា​ ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រីរដ្ឋា​ភិបាល​វៀតណាម លោ​ក Nguyen Xuan Phuc បានអះអាងថា ​នឹងធ្វើ​អស់ ​ពីកម្លាំង​កាយចិត្ត ដើម្បីជម្រុញ​ទំនាក់ទំនង​ទ្វេភាគី​វៀតណាម​-​អូស្ត្រាលីលើក​កំពស់​ថ្មី។ 

 
 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc  អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Craig Chittick 

ទទួលបានដំណឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក​ Malcolm Turnbull  នឹងអញ្ជើញម​កវៀតណាម​ ចូល​រួម​សប្តាហ៍​ជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុង​ Da Nang នោះ នាយករដ្ឋមន្ត្រី លោ​ក ​Nguyen Xuan Phuc រំពឹង​ទុក​ថា ​នឹងមានជំនួបសន្ទនា ជាមួយនាយករដ្ឋ​មន្ត្រី អូស្ត្រាលីនៅទីនេះ ព្រមទាំង​សង្ឃឹម​ថា តាម​រយៈជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ អូស្ត្រាលី ភាគីទាំងពីរនឹង​ឯកភាពនូវខ្លឹមសារសហ​ប្រតិបត្តិការ​មួយចំនួន រួមចំណែក លើកកំពស់​ទំនាក់ទំនង​វៀតណាម-អូស្ត្រាលីផងដែរ។ ឈ​រលើស្មារតីនោះ នាយក ​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc​ បានចាត់ទុកថា ភាគីទាំងពីរគប្បីបង្កើនថែ​ម ទៀតកិច្ចសហប្រតិបត្តិកា​រ លើវិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ខណៈដែល ទំហំ ​ពាណិជ្ជកម្មបច្ចុប្បន្នស្ថិតក្នុងក​ម្រិត៥ ពាន់លានដុល្លារ​ ដែលមិន​សក្តិសម​នឹង​សក្កានុភាព​របស់ប្រទេស​ទាំងពីរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋ​ទូតអូស្ត្រាលី លោក Cr​aig Chittick បាន​ឲ្យដឹងថា អូស្រ្តាលី​ត្រៀមខ្លួន​ជាស្រេចជម្រុញកិច្ចសហប្រតិបត្តិ​ការ ពហុភាគីជាមួយវៀតណាមលើវិ​ស័យសេដ្ឋកិច្ច​។ យោង​តាមឯក​អគ្គរដ្ឋទូត​រូបនេះថា សហ គ្រាសចំនួ​ន១៥ ដែលទទួលបាន​ជោគជ័យ​បំផុត​របស់​អូស្ត្រាលី​នឹង​មក​ចូល​រួម​សន្និ​សីទ កំពូលនៃ​អគ្គនាយកសហគ្រាស APEC (APEC CEO Summit) ​នៅ​ទីក្រុង Da Nang នាពេល​ខាង​មុខ​៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top