• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកដោយជាតិគីមីពុល


 ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អញ្ជើញជួបពិភាក្សាការងារជាមួយលោក Michael Greens នាយកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឃន៏អន្តរជាតិ  ប្រចាំនៅវៀតណាម 
 

 នារសៀលថ្ងៃទី ១៨ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយឧត្តមសេនីយ៍ឯកលោកNguyen Chi Vinh អនុរដ្ឋ​មន្រ្តី​ក្រសួងការពារប្រទេសនិងជាប្រធានគណៈកម្មា ធិការអចិន្ត្រៃយ៍​នៃគណៈ​កម្មាធិ​ការ​ជាតិ​ទទួល​បន្ទុ​​ក​ដោះស្រាយ​ផល​វិបាកនៃគ្រាប់មីននិងជាតិគីមី​ពុល ក្រោយសង្គ្រាម (ដែលហៅកាត់ថាគណៈកម្មាធិការបញ្ជា​ ៧០១​)​ បានជួបពិភាក្សាការងារជាមួយលោក Michael Greens នាយក​ទីភ្នាក់​ងារសហរដ្ឋ​អាមេរិក​សម្រាប់ការ​អភិវឌ្ឃន៏​អន្តរជាតិ​ ប្រចាំនៅវៀតណាម (USAID)។
 
នៅឯ​ជំនួបធ្វើការនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និង​វាយតម្លៃអំ​ពី​សកម្មភាព​សហប្រតិបត្តិ​ការ​នា​ពេលកន្លង​ទៅព្រមទាំង​ពិភាក្សាពីទិសដៅនាពេលអនាគត​ផង​ដែរ។
 
តាមរយៈកិច្ច​ពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេ ភាគីរវាងភាគី​ទាំងពីរ​សម្រេច​បាន​នូវលទ្ធផលវិជ្ជមានជាច្រើនដូច​ជាការរៀបចំប្រកប ដោ​យជោគជ័យនូវសិក្ខា​សាលា “ជំនះ​ពុះពារលើ​ផលវិបាកនៃសង្គ្រាម: ផ្លូវ​នៃការផ្សះផ្សានិង​កិច្ចសហប្រតិ​បត្តិការនា​ពេលអនាគត​រវាង​វៀត​ណាម និង​សហរដ្ឋ​​អាមេរិក” ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីន​តោននាថ្ងៃទី ២៦ ខែមីនាឆ្នាំ ២​០១៩ កន្លងទៅ។ ​ទន្ទឹមជា​មួយគ្នានោះ ផ្តល់ព័ត៌មានដ​ល់សហគមន៍​អន្តរជាតិ​អំពីលទ្ធផល​នៃកិច្ច​សហប្រតិ​បត្តិការ​ដែល​វៀត​ណាម ​និង​សហរដ្ឋអាមេរិកសម្រេចបានក្នុងការជំ​នះពុះពារលើផលវិ​បាកនៃសង្គ្រាម។
 
ស្តីពី​ទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បាន​ស្នើ​សុំអោយ​ទីភ្នាក់​ងារ​សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរ ជាតិ រួមសហការជាមួយកងកម្លាំងការពារដែនអាកាស (ដែលជាម្ចាស់​គម្រោង​បោសសំអាតជាតិពុល dioxin នៅព្រលានយន្តហោះBienHoa) ដើម្បីបញ្ចប់សំណុំ​ឯកសារ​យ៉ាង​ឆាប់​ៗ ហើយបញ្ជូនទៅថ្នាក់ដឹកនាំនៃក្រសួងការពារជាតិធ្វើការអនុម័ត លើ គម្រោងនេះ ជាពិសេស  កំណត់ជាក់​ស្តែងនូវវិធានការដើម្បីត្រួតពិនិត្យសុវត្ថិភាពនិងកាត់បន្ថយផលប៉ះពាល់នៃជាតិdioxin  លើ​មនុស្ស​ក្នុង​កំឡុង​ពេលអនុវត្តគម្រោងនេះ។
 
ចំណែក​ឯនាយកនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិប្រចាំនៅវៀតណាមលោកMichael Greens បានធ្វើបច្ចុប្បន្នភាពនូវព័ត៌មានមួយចំនួនអំពីស្ថានភាពអនុវត្តន៍គម្រោងនៅ Bien Hoa។ពាក់ព័ន្ធ​នឹងការអនុវត្តគម្រោងនេះ លោកMichael Greens បានលើក​ឡើង​ថាភាគី​ទាំងពីរ​គួរ​តែបន្ត​រួម​សហការ​គ្នា ក្នុងសកម្មភាពជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននិងគីមីពុល ក្រោយសង្គ្រាម​ដើម្បី​រួម​ចំណែក​ លើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការនៅវៀតណាម ជាពិសេស រួមចំណែក ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់​ទំនង​ភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាមនិងអាមេរិកផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top