• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឡាវ គាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ

នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ និងការអប់រំប្រពៃណីស្តីពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA)

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នារសៀលថ្ងៃទី ២៧ខែវិច្ឆិកា នាយករដ្ឋមន្ត្រីឡាវលោក សាឡឺមសៃ កុម្ម៉ាស៊ីត(Saleumsay Kommasith) និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ (CLMV ១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១១ (ACMECS ១១) រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា។ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីឡាវ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនារសៀលថ្ងៃដដែល នៅទីស្តីការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានបើកកិច្ចពិភាក្សាទ្វេភាគី។

នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ និងការអប់រំប្រពៃណីស្តីពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ ភាគីទាំងពីរនឹងសហការរៀបចំសកម្មភាពជាក់ស្តែងក្នុង “ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ២០២៧” ក្នុងឱកាសរំលឹកខួប ៦៥ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូត និងខួប ៥០ ឆ្នាំ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ដែលរួមចំណែកពូនជ្រំទំនាក់ទំនងពិសេសរវាងប្រជាជាតិទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់ និងការសម្របសម្រួលជំហរលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងវេទិកាពហុភាគីនានា។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការសម្របសម្រួលក្នុងបញ្ហាទាក់ទងនឹងសន្តិសុខធនធានទឹកទន្លេមេគង្គ ស្ថានភាពសមុទ្រខាងកើត និងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី ព្រមទាំងបន្តលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា និងយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ជាពិសេស ACMECS និង CLMV៕

តាម​ vovworld.vn/km-KH/

ខេត្តយ៉ាឡាយ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំ ISOM APEC ២០២៧

ខេត្តយ៉ាឡាយ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំ ISOM APEC ២០២៧

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ក្រៅផ្លូវការ (ISOM) APEC ២០២៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ខែធ្នូ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៦ នៅសង្កាត់ក្វីញ៉ើន (Quy Nhơn) ខេត្តយ៉ាឡាយ ដោយចាប់ផ្តើមរាល់សកម្មភាពនៃឆ្នាំ APEC វៀតណាម ២០២៧។

Top