• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឡាវចុះហត្ថលេខាលើឯកសារចំនួន១៧សម្រាប់តម្រង់ទិសដៅទំនាក់ទំនងសហប្រតិបត្តិការនាពេលអនាគត

ក្រោមសក្ខីភាពលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith ថ្នាក់ដឹកនាំក្រសួងនានានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងអនុស្សរណៈយោគយល់គ្នាចំនួន១៧។ (រូបថត៖ VGP)

នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៦ ធ្នូ ភាគីទាំងពីរបានឯកភាពលើទិសដៅសហប្រតិបត្តិការក្នុងឆ្នាំ២០២១និងដំណាក់កាលពី៥ដល់១០ឆ្នាំខាងមុខ ហើយសហការគ្នាផ្ដោតការយកចិត្តទុកដាក់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំងពីរ។

តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ហើយធ្វើជាសហអធិបតីនៅកិច្ចប្រជុំលើកទី៤៣គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ធ្នូ ឆ្នាំ២០២០។ ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗចំនួន១៧។

នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៦ ធ្នូ ភាគីទាំងពីរបានឯកភាពលើទិសដៅសហប្រតិបត្តិការក្នុងឆ្នាំ២០២១និងដំណាក់កាលពី៥ដល់១០ឆ្នាំខាងមុខ ហើយសហការគ្នាផ្ដោតការយកចិត្តទុកដាក់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានដាក់ចេញវិធានការដ៏ខ្លាំងក្លានិងជាក់ស្ដែងជាច្រើន ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងនយោបាយ-ការទូតទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិដែលជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី ផ្ដល់អាទិភាពពិសេសដល់កិច្ចសហប្រតិបត្តិការផ្នែកអប់រំ-បណ្ដុះបណ្ដាល ព្រមទាំងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនការតភ្ជាប់គ្នារវាងខឿនសេដ្ឋកិច្ចទាំងពីរ ជាពិសេសគឺការតភ្ជាប់ខាងផ្លូវដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍ ផងដែរ។

ភាគីទាំងពីរបានអះអាងថា នឹងបន្តសហការយ៉ាងស្អិតរមួតនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកានានា នៅទាំងក្នុងតំបន់និងលើពិភពលោក ជាពិសេសគឺក្នុងក្របខ័ណ្ឌអាស៊ាន យន្តការអនុតំបន់មេគង្គ និងនៅអង្គការសហប្រជាជាតិ។ ភាគីទាំងពីរនឹងបន្តបង្កើនការពិគ្រោះយោបល់ ការជួយគាំទ្រគ្នាទៅវិញទៅមក សំដៅលើកកំពស់ឋានៈនិងភាពម្ចាស់ការរបស់ប្រទេសនៅក្នុងបញ្ហាសន្តិសុខយុទ្ធសាស្ត្រនានានៅក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត ទន្លេមេមង្គ។ ភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតថា នឹងរួមដំណើរជាមួយប្រទេសសមាជិកអាស៊ានដទៃទៀតបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព ជំរុញចំណសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ានក៏ដូចជាដំណើរការកសាងសហគមន៍អាស៊ានផងដែរ។

បញ្ចប់កិច្ចប្រជុំ ក្រោមសក្ខីភាពលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith ថ្នាក់ដឹកនាំក្រសួងនានានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងអនុស្សរណៈយោគយល់គ្នាចំនួន១៧៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top