• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងហូឡង់បង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹក និងការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងឡាអេ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha និងរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងគ្រប់គ្រងទឹកហូឡង់ លោក Mark Harbers បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការអន្តរ រដ្ឋាភិបាលវៀតណាម-ហូឡង់ ស្តីពីការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ និង ការគ្រប់គ្រងទឹក។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha (ស្ដាំ) និងរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានហូឡង់ លោក Mark Harbers បានចុះហត្ថលេខា និងផ្លាស់ប្តូរកំណត់ហេតុនៃសម័យប្រជុំលើកទី ៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់ ស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក។ (រូបថត៖ Nguyen Thu Ha/VNA)

នៅក្នុងកិច្ចប្រជុំនេះ ភាគីវៀតណាមបានលើកឡើងនូវសំណើសហ ប្រតិបត្តិការជាក់លាក់ក្នុងវិស័យអាទិភាពនានា ទាក់ទងនឹងសេដ្ឋកិច្ចវិលជុំ ការគ្រប់គ្រង ទឹកជំនន់ កំពង់ផែសមុទ្រ ការផ្លាស់ប្ដូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងសង្កត់ធ្ងន់លើគោលបំណងចង់ឲ្យហូឡង់ជួយឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ ការគ្រប់គ្រងធនធានទឹក និងការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ។

បន្ទាប់ពីកិច្ចប្រជុំ នៅរសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានជួបធ្វើការជាមួយព្រះអង្គម្ចាស់ Jaime de Bourbon de Parme បេសកជនពិសេស ទទួលបន្ទុកកិច្ចការអាកាសធាតុរបស់ហូឡង់។ ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋ មន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយហូឡង់ ហើយមានបំណងចង់រួមជាមួយហូឡង់ ធ្វើ ឲ្យស៊ីជម្រៅថែមទៀតនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រស្តីពីការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ និងកសិកម្មប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រីបាន សម្តែងនូវក្តីសង្ឃឹមថា ព្រះអង្គម្ចាស់នឹងលើកទឹកចិត្តឱ្យសហគ្រាសហូឡង់ ផ្ទេរប្រគល់ បច្ចេកវិទ្យា និងវិនិយោគលើវិស័យបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបំប្លែងថាមពល ការផ្លាស់ប្ដូរឌីជីថល និងការកសាង ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃនៅវៀតណាមផងដែរ។

ព្រះអង្គម្ចាស់ បេសកជនពិសេសរបស់ហូឡង់ បានវាយតម្លៃខ្ពស់ចំពោះការ សន្យាយ៉ាងមុតមាំរបស់វៀតណាមលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ  ហើយសង្កត់ធ្ងន់ថា នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តផែនការមេតំបន់ដីសណ្ដ ទន្លេ Cuu Long សម្រេចក្របខ័ណ្ឌច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក និងការបំប្លែង ថាមពល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខនោះ ផ្នែកថាមពលអគ្គិសនីត្រូវតែមានការទម្លុះទម្លាយ ត្រូវតែមានគម្រោងនៃសតវត្ស ហើយជាដាច់ខាតមិនបណ្ដោយឲ្យកើតឡើងកង្វះអគ្គិសនីឡើយ។

Top