• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងស្រីលង្កា ស្វែងរកដំណោះស្រាយសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

តបតាមការអញ្ជើញរបស់ប្រធានសភាស្រីលង្កា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅស្រីលង្កាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែមីនា។
អនុប្រធានរដ្ឋសភា Nguyen Duc Hai អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា Harini Amarasuriya

នាថ្ងៃទី២០ មីនា នៅរដ្ឋធានី Colombo អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្រីលង្កាលោកស្រី Harini Amarasuriya; ជួបជាមួយប្រធានសភាស្រីលង្កា Jagath Wickramaratne; ជួបពិភាក្សាជាមួយអនុប្រធានសភាស្រីលង្កា Rizvie Salih

ជួបជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា Harini Amarasuriya ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានឆាប់ដល់គោលដៅ ១ ពាន់លានដុល្លារអាមេរិក។

នៅក្នុងជំនួបជាមួយប្រធានសភាស្រីលង្កា លោក Jagath Wickramaratne ភាគីទាំងពីរបានឯកភាពថា សភានៃប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ ជាពិសេសក្នុងការកសាងស្ថាប័ននិងសុក្រិតប្រព័ន្ធច្បាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។

ក្នុងជំនួបរវាងអនុប្រធានរដ្ឋសភា Nguyen Duc Hai និងសមភាគី SriLanka Rizvie Salih ភាគីទាំងពីរបានសង្កត់ធ្ងន់ថា នេះគឺជាពេលវេលាអំណោយផលក្នុងការបន្ថែមសន្ទុះថ្មី ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top