• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសិង្ហបូរីសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពនៅអនុតំបន់មេគង្គ

នាថ្ងៃទី ២២ មិថុនានៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអញ្ជើញទទួលជួបលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបូរី ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចនៅវៀតណាម។

រដ្ឋមន្រ្តីការបរទេសសិង្ហបូរីលោក Vivian Balakrishnan ជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្រ្តី លោក Pham Pham Minh នៅទីស្តីការរដ្ឋាភិបាល (រូបថត៖ VOV)


ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានអបអរសាទរចំពោះការដែលភាគីទាំងពីរបានបង្កើតនិងដឹកនាំកិច្ចប្រជុំក្រុមការងារចំនួន ២ ស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ឆ្ពោះទៅការទទួលស្គាល់នូវវិញ្ញាបនប័ត្រវ៉ាក់សាំងនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលដើម្បីបង្កើតកម្លាំងចលករសម្រាប់ការស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ស្របតាមបរិបទថ្មី។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីទាំងពីរ ពិនិត្យនិងរកវិធានការដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវតំបន់សហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងតភ្ជាប់សេដ្ឋកិច្ចវៀតណាម - សិង្ហបុរី។ ទន្ទឹមជាមួយគ្នានោះ ជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពក្នុងទិសដៅមានតុល្យភាព បើកទូលាយគំរូឧទ្យានឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) នាពេលបច្ចុប្បន្ន ឆ្ពោះទៅរកតំបន់ឧស្សាហកម្មទំនើប បច្ចេកវិទ្យាខ្ពស់ ច្នៃប្រឌិតនិងស្និទ្ធស្នាលជាមួយបរិស្ថាន។ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមក៏បានស្នើឱ្យប្រទេសសិង្ហបូរីបន្តរាល់កម្មវិធីសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពនៅអនុតំបន់មេគង្គសម្របសម្រួលទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ក៏ដូចជា ធានាលើកកម្ពស់ស្មារតីសាមគ្គីភាពនិងតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ចំណែកឯរដ្ឋមន្រ្តីការបរទេសសិង្ហបុរីបានបញ្ជាក់ថា លោកនឹងសម្របសម្រួលជាមួយក្រសួងការបរទេសវៀតណាមក្នុងការជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់នៅគ្រប់កម្រិត អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី ដោយផ្អែកលើការទុកចិត្តខាងនយោបាយនិងផលប្រយោជន៍ទៅវិញទៅមក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top