• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសិង្ហបុរី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជាមួយលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការពារជាតិសិង្ហបុរី លោក Chan Heng Kee បានធ្វើជាសហប្រធានកិច្ចសន្ទនានេះ។
  អនុរដ្ឋមន្ត្រី លោក Hoang Xuan Chien បានជួបជាមួយលោក Heng Chi How ទេសរដ្ឋមន្ត្រីទទួលបន្ទុកវិស័យការពារជាតិសិង្ហបុរីនៅថ្ងៃទី ៣ ខែវិច្ឆិកា (រូបថត៖ Le Duong/TTXVN)  

វៀតណាម និងសិង្ហបុរីបានអះអាងឡើងវិញនូវទំនាក់ទំនងការពារជាតិទ្វេភាគីមិត្ត ភាព ហើយបានសន្យាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែជិតស្និទ្ធនៅក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សិង្ហបុរី (DPD) លើកទី១៣ ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ថ្ងៃទី ៤ខែវច្ឆិកា។ ឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជាមួយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរី លោក Chan Heng Kee បានធ្វើជាសហប្រធានកិច្ចសន្ទនានេះ។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួននាពេលខាងមុខ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកងទ័ពជើងទឹក កងទ័ពអាកាស និងប៉ូលិសឆ្នេរសមុទ្រនៃប្រទេសទាំងពីរ; ស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំងដូចជា៖ សន្តិសុខតាមអ៊ីនធឺណិត សន្តិសុខដែនសមុទ្រ ការផ្លាស់ប្តូរឌីជីថល ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត; ពិគ្រោះយោបល់យ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌយោធា-ការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការដំណាក់កាល ២០២៣-២០២៥។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងចូលរួម DPD លើកទី ១៣ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឧត្តមសេនីយឯកលោក Hoang Xuan Chien នៅថ្ងៃទី ៣ ខែវិច្ឆិកា បានជួបជាមួយលោក Heng Chi How រដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងការពារជាតិសិង្ហបុរី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top